ព័ត៌មានជាតិ
លោកស្រី ដាំ ដារិនី គឺជារដ្ឋលេខាធិការជាស្រ្តីតែម្នាក់គត់នៅក្រសួងការពារជាតិ
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការពារជាតិ ជាសេនាធិការ បាន និងកំពុងបន្តការយកចិត្តទុកដាក់ និងលើកកម្ពស់ការងារយេនឌ័រតាមរយៈការបន្តលើកស្ទួយ និងផ្តល់ឱកាស តួនាទី ឋានន្តរស័ក្តិដល់បណ្តាស្ត្រីដែលមានសមត្ថភាព បទពិសោធ និងស្នាដៃក្នុងវិស័យការពារជាតិ ជាបន្តបន្ទាប់។ ជាក់ស្តែង ពេលបច្ចុប្បន្ននេះ មិនត្រឹមតែមានកងទ័ពជានារីនោះទេ ក៏មានស្ត្រីដែលកំពុងកាន់តំណែងសំខាន់ៗនៃក្រសួងការពារជាតិផងដែរ មានជាអាទិ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង និងជាអគ្គមេបញ្ជាការរង ជាដើម។

ចំណោមបណ្ដាស្ត្រីទាំងអស់ គឺលោកស្រី ដាំ ដារីនី គឺជាមន្ត្រីជាន់ខ្ពស់មួយរូបដែលបានកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចាប់តាំងពីអំឡុងឆ្នាំ២០១៤។ មុនកាន់តំណែងជារដ្ឋលេខាធិការនេះ លោកស្រី ជាអតីតអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បន្ទាប់ពីលោកស្រី ធ្លាប់បម្រើការជាមន្ត្រីនៃក្រសួងកិច្ចការនារី ក្នុងតួនាទីប្រធានការិយាល័យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។

ក្នុងនាមជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាននីតិកម្ម និងវិទ្យាស្ថានវិទ្យាសាស្រ្ដសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ ក្រៅពីការងារនៅក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ក៏ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ទទួលបន្ទុកជាប្រធានផ្នែកសិល្បៈ និងកីឡា ព្រមទាំងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ ផងដែរ។

បើនិយាយអំពីកិច្ចការសង្គម លោកស្រី ក៏បានកំពុងដឹកនាំក្រុមយុវជន តាមរយៈតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន។ តាមរយៈតួនាទីនេះ លោកស្រី ដាំ ដារីនី ត្រូវបានចាត់ទុកថា ជាស្ត្រីឆ្នើមមួយរូប ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានក្នុងបុព្វហេតុជាតិ និងការលើកកម្ពស់តម្លៃយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។
ដោយឡែក កម្រិតវប្បធម៌វិញ គឺលោកស្រី ដាំ ដារីនី បានសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយបានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL)។ ជាមួយគ្នានេះ លោកស្រី ក៏ទើបតែបានបញ្ចប់សញ្ញាបត្របណ្ឌិតរដ្ឋបាលសាធារណៈ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយនិក្ខេបបទការពារថ្នាក់បណ្ឌិតនេះ លោកស្រី បានស្រាវជ្រាវលើប្រធានបទ៖ «ការលើកកម្ពស់ស្ត្រីក្នុងកងយោធពលខេមរភូមិន្ទនៅកម្ពុជា»៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


