ព័ត៌មានជាតិ
ពិធីប្រគល់ទង់អាស៊ានជូនឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០ នៅឆ្នាំ ២០២៣
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី ៩ ត្រូវបានបិទបញ្ចប់ កាលពីរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសាលសន្និសីទសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដែលរៀបចំឡើងដោយ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ឆ្នាំ ២០២២ មាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានអាស៊ាន ត្រូវបានធ្វើការប្រគល់ទង់អាស៊ាន ជូនប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០ នាឆ្នាំ ២០២៣។

មានប្រសាសន៍ក្នុងពិធីប្រគល់ទង់នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវមោទនភាពខ្ពស់ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី ៩ ក្រោមប្រធានបទ (សាមគ្គី ដើម្បីសន្តិសុខ និងភាពសុខដុម) ត្រូវបានបិទបញ្ចប់។ សម្ដេច ក៏បានសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវគន្លឹះសំខាន់ៗ ទៅលើភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ត្រូវបានបង្ហាញពីការសាមគ្គីភាព និងឯកភាពយូរអង្វែងរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងសេរីភាព នៅក្នុងតំបន់។

សម្ដេច បានបន្តទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានដំណើរការប្រកបដោយផ្លែផ្កា និងប្រកបទៅដោយស្មារតីមិត្តភាព ក្នុងទិសដៅពង្រឹងសន្តិភាព ស្ថិរភាព ដោយឈរលើមជ្ឈភាពអាស៊ាន ដែលបានគាំទ្រភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា។ កម្ពុជា បានធ្វើជាប្រធាន នៃកិច្ចប្រជុំអាស៊ាន ក្នុងដំណាក់កាលមានបញ្ហាប្រឈមជាច្រើន ដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខ នៅក្នុងតំបន់ និង សកលលោក។ ទោះបីក្នុងករណីយ៉ាងណា ក្នុងស្មារតីសាមគ្គី ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម និងការឯកភាពគ្នាទៅលើគោលការណ៍រួម ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងពេលកន្លងមក ដែលធ្វើឲ្យសម្រេចបាននូវគោលដៅរួម ក្នុងក្តីសង្ឃឹមចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព នៅក្នុងតំបន់។ កត្តាជោគជ័យទាំងនេះ មានការគាំទ្រពីបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូ។

ក្នុងពិធីផ្ទេរប្រគល់ទង់នោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏មានសង្ឃឹមជឿជាក់ថា សាមគ្គីធម៌ នៃការធ្វើជាប្រធានអាស៊ាន នឹងរួមចំណែកបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យកាន់តែស៊ីជម្រៅ និងបង្ហាញការចូលរួមក្នុងន័យស្ថាបនា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដូចជា អាស៊ាន និងដៃគូសន្ទនាផងដែរ។

ក្នុងនោះដែរ សម្ដេច ក៏មានទំនុកចិត្តយ៉ាងមុតមាំទៅលើសមិទ្ធផលក្នុងឆ្នាំ ២០២២ នេះ និងអាចឲ្យយើងរួមចំណែកប្រកបដោយអត្ថន័យ ជាមួយនឹងការកសាងសហគមន៍អាស៊ាន កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិអាស៊ានទាំងមូល និងលើកកម្ពស់ នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព និងវិបុលភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។

នៅក្នុងពិធីផ្ទេរប្រគល់ទង់នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើកិច្ចស្វាគមន៍ចំពោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឥណ្ឌូណេស៊ី ដែលបានឡើងកាន់តំណែងជាប្រធានអាស៊ាន នៃកិច្ចប្រជុំADMM លើកទី ១៧ និង ADMM-Plus លើកទី ១០ នៅឆ្នាំ ២០២៣ ព្រមទាំងមានសង្ឃឹមជឿជាក់ផងដែរ នៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូណេស៊ី និងសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការពារជាតិ ឲ្យកាន់តែមានការរីកចម្រើន ដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន