ព័ត៌មានជាតិ
ក្នុងមួយថ្ងៃ ខេត្តប៉ៃលិន មានសំរាម៣៣តោន
ប៉ៃលិន ៖ ក្នុងពិធីប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងប៉ៃតង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឲ្យដឹងថា បរិមាណសំរាម ដែលបង្កើតបានសរុបមានចំនួន ៣៣ តោនក្នុងមួយថ្ងៃ ក្នុងនោះមានបីប្រភេទគឺសំរាមដែលអាចកែច្នៃបាន,សំរាមចាក់នៅទីលាន និងសំរាមចាក់ចោលដោយខុសច្បាប់។

ពិធីនេះស្ថិតក្រោម អធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែល មាន ការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ មន្ទីរ-អង្គភាពនានា ស្ថាប័ន ជុំវិញ ខេត្ត ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ យុវជនសហភាពសហព័ន្ធកម្ពុជាយុវជនកាកបាទក្រហម សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប។

លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទិវា នេះ ប្រារព្ធ ឡើង ក្នុង គោលបំណង លើកកម្ពស់ ការអប់រំផ្សព្វផ្សាយនិង ជំរុញ ចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់សិស្សនិស្សិតឱ្យចូល រួម ធ្វើ អនាម័យ កែលម្អ សោភ័ណភាព ទីក្រុងភូមិឋាន វត្ត អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌល សេដ្ឋកិច្ច ដើម្បី រួមចំណែក ធ្វើអោយ ខេត្តប៉ៃលិន មាន អនាម័យ បរិស្ថាន ស្អាត និង ភាព ទាក់ទាញ ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ជាពិសេសក្រោមការដឹកនាំដ៏ពិន ប្រសព្វ ឆ្នៃ ប្រឌិនរៀបចំតុបតែងកែលំអសោភ័ណ្ឌភាពខេត្តឲ្យស្រស់បំព្រង របស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ហើយក៏ជាការចូលរួមក្នុងសកម្ម ភាពប្រឡងប្រណាំងទីក្រុងស្អាត និងចលនាប្រឡងប្រណាំងភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។
នៅក្នុងឱកាសនោះផងដែរលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ ក្នុងការបំផុសការយល់ដឹង និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានមេត្តាជួយចូលរួមចំណែកក្នុងការទុកដាក់ និងញែកសំរាម និងសំណល់រឹង ទីប្រជុំជន ឱ្យមានសណ្តាប់ធ្នាប់នៅក្នុង និងជុំវិញបរិវេណអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ភាពស្រស់បំព្រង អនាម័យស្អាត បរិស្ថានស្អាត និងបរិយាកាសបរិសុទ្ធ នៅទីតាំងអាជីវកម្ម ទីកន្លែងកំសាន្ត អាហារដ្ឋាន សណ្ឋាគារ នឹងទាក់ទាញ អតិថិជន និងភ្ញៀវទេសចរណ៍ ឱ្យចូលមកលេងកាន់តែច្រើន ដូច្នេះម្ចាស់អាជីវករទាំងអស់ ត្រូវគិតគូរពីអនាម័យជាបញ្ហាអាទិភាពផងដែរ។

បើតាមលោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឲ្យដឹងថា រដ្ឋបាលក្រុងប៉ៃលិន ក៍ទទួលបានថវិកាអនាម័យ ប្រចាំឆ្នាំពីក្រសួងបរិស្ថានដែរ ហើយបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន រ៉ាត់ សុទ្ធី ខូអិលធីឌី ដែលកំពុងផ្តល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងក្រុងប៉ៃលិន និងដោយឡែកស្រុកសាលាក្រៅ បានចុះកិច្ចសន្យា បណ្តោះអាសន្ន ជាមួយក្រុមហ៊ុន ពៅ ថារឿន ដើម្បីផ្ដល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងស្រុកសាលាក្រៅ ហើយបរិមាណសំរាមដែលបង្កើតបានសរុបមានចំនួន ៣៣ តោនក្នុងមួយថ្ងៃ ក្នុងនោះមានបីប្រភេទ៖

១.បរិមាណសំរាមដែលអាចកែច្នៃបាន ៧តោនក្នុងមួយថ្ងៃ =១២%
២.បរិមាណសំរាមចាក់នៅទីលានមានចំនួន ១៨តោនក្នុងមួយថ្ងៃ =៦៧%
៣.បរិមាណសំរាមចាក់ចោលដោយខុសច្បាប់ ៨តោនក្នុងមួយថ្ងៃ =២១%ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

















-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


