Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តសៀមរាប រំពឹងថាការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នឹងធ្វើឱ្យពលរដ្ឋចេះថែរក្សាបរិស្ថាន

បានផុស

នៅ

អភិបាលរងខេត្តសៀមរាប  លោក អ៊ឹង គឹមលាង បានរំពឹងថា  ការប្រារព្វទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នឹងប្រែក្លាយសកម្មភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យបានយល់ពីករណីកិច្ចរបស់ខ្លួន ចំពោះបរិស្ថាន និងចាត់ទុកបញ្ហាបរិស្ថានជាបញ្ហារួម ក៏ដូចជាជាសកម្មភាពមួយលើកទឹកចិត្ត និងជម្រុញឱ្យពលរដ្ឋបង្កើនឆន្ទៈរបស់ខ្លួន ដើម្បីបុព្វហេតុចូលរួមធ្វើអនាម័យបរិស្ថានជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង គឹមលាង រំពឹងបែបនេះ នៅក្នុងពេលប្រារព្ឋទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន»នាបរិវេណសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានចាត់ទុកទិវាអនាម័យបរិស្ថានជាតិ ថាមានសារៈសំខាន់  ក៏ដូចជាសារបំផុសស្មារតីទៅដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន។  ខណៈដែលរដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ-អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។

ជាមួយគ្នានេះ លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានគូសបញ្ជាក់ថា ការរៀបចំទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការបំពេញតួនាទីភារកិច្ចនិងបេសកកម្មរៀងៗខ្លួនក្នុងស្មារតីរួមចំណែក ដើម្បីបុព្វហេតុគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះនិងការអភិវឌ្ឃដោយចេរភាព ដើម្បីឈានទៅសម្រេចបានលើក្របខ័ណ្ឌការងារវិស័យបរិស្ថានក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដោយផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ផងដែរ។

លោកស្រីបន្តថា យុទ្ឋសាស្ត្រចក្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារអាទិភាព លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិនិងការអភិវឌ្ឃប្រកបដោយចីរភាពក្នុងមុំសំខាន់ៗចំនួនបីគឺភាពស្អាត ភាពបៃតង និងចេរភាព សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលយុទ្ឋសាស្ត្រនេះត្រូវបានប្រើប្រាស់សម្រាប់ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តឱ្យចំគោលដៅអាទិភាព ផ្តល់សេវាសាធារណៈឱ្យចំតម្រូវការរបស់សាធារណជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យទៅជាឧត្តមប្រយោជន៍បំរើដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗជំនាន់៕

អត្ថបទដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម