ព័ត៌មានជាតិ
មន្រ្តី៦៨៣នាក់បានចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពACU
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ មានមន្រ្តីចំនួន៦៨៣នាក់បានចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពACU ក្នុងនោះមានមន្រ្តីទើបតែងតាំងមានឋានៈជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៤៣២នាក់។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅទីស្តីការអង្គភាពACUកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំណែកមន្រ្តីចំនួន២៥នាក់បានមកប្រកាសទ្រសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុចូលនិវត្តន៍ ចប់អាណត្តិ និងលាឈប់ពីការងារ។
លោកទេសរដ្ឋមន្រ្តីបានបន្តថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គភាពACU បានទទួលពាក្យបណ្តឹងចំនួប៣៦បណ្តឹង។ក្នុងចំណោមបណ្តឹងទាំងនេះរួមទាំងពាក្យបណ្តឹងពីខែមុនៗ ដែលកំពុងតែមានចំណាត់ការ។ ពាក្យបណ្តឹងដែលមិនពាក់ព័ន្ធនឹងអំពើពុករលួយមានចំនួន៨ និងពាក្យបណ្តឹង១៥បានបញ្ជូនទៅកាន់ម្ចាស់បណ្តឹងវិញដោយសារ (មិនពិត) បន្ទាប់ការស្រាវជ្រាវរួច។

ចំពោះពាក្យបណ្ដឹងចំនួន១៤បណ្តឹងអង្គភាពប្រឆាំងអំពើពុករលួយកំពុងទាក់ទងឲ្យស្ថាប័នសាមីខ្លួនរងការចោទប្រកាន់ឲ្យធ្វើការបំភ្លឺ និងបង្ហាញឯកសារភស្តុតាងនៃការបំភ្លឺរបស់ខ្លួនដោយមានបុគ្គល១២នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញឲ្យមកបំភ្លឺផ្ទាល់មាត់នៅអង្គភាព។ មានពាក្យបណ្ដឹងចំនួនពីរដែលអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើលិខិតអន្តរាគមន៍សូមឲ្យពិនិត្យឡើងវិញនូវអង្គហេតុ និងការសម្រេចកន្លងមក និងពាក្យបណ្ដឹងមួយករណីអង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទកេងយកប្រយោជន៍ខុសច្បាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


