ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ជំរុញមន្ត្រីជំនាញបន្តកិច្ចការការពារកុមារ និងចុះតាមដានករណីកុមាររងអំពើហិង្សា
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានជំរុញដល់មន្ត្រីជំនាញ នៃនាយកដ្ឋានកិច្ចការពារកុមារ បន្តចុះតាមដានកុមាររងអំពើហិង្សា កុមាររងការរំលោភបំពាន និងកុមាររស់នៅក្នុងមណ្ឌលថែទាំនានា។

ការជំរុញបែបនេះ គ្រាដែលលោក តូច ចាន់នី ចូលរួមក្នុងកម្មវិធីចុះអង្កេតតាមដានកុមាររងអំពើហិង្សា កុមាររងការរំលោភបំពាន និងកុមាររស់នៅក្នុងមណ្ឌលថែទាំផ្ទាល់។ ពិធីនោះ មានការចូលរួមពីលោកស្រីប្រធាន គ.ក.ស.ក ប្រធានមន្ទីរ មន្ត្រីបង្គោល និងបុគ្គលិកសង្គមកិច្ច នៃមន្ទីរ ស.អ.យ ខេត្ត ប្រធានការិយាល័យ សង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង សមាជិក គ.ក.ន.ក និងមន្ត្រីជំនាញអង្គការយូនីសេហ្វ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

នៅក្នុងឱកាសនោះ លោក តូច ចាន់នី បានថ្លែងថា ទោះបីកុមារនាពេលបច្ចប្បន្ននេះ ទទួលបានកម្មវិធីល្អៗពីក្រសួង អង្គការនានា ពិសេសការគិតគូរពីរាជរដ្ឋាភិបាលក្តី ក៏មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានបញ្ហាកុមារ ដែលបានរងគ្រោះដោយអំពើហិង្សា ការរំលោភបំពាន ឬការជួញដូរជាដើម។

លោកអគ្គនាយក និងក្រុមការងារ ក្រោយទទួលបានស្តាប់បទបង្ហាញ ស្តីពីស្ថានភាព និងការអនុវត្តសកម្មភាពកិច្ចការពារកុមារ ដោយមន្ត្រីបង្គោលទទួលបន្ទុកកិច្ចការពារកុមារ នៃមន្ទីរ ស.អ.យ ខេត្ត ក្រចេះជាច្រើនរូបរួចមក លោកប្រធាននិងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងស្ថានភាពកុមាររងគ្រោះដោយអំពើហិង្សា ការរំលោភបំពាន និងកុមាររស់នៅក្នុងមណ្ឌលថែទាំ ផងដែរ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


