Connect with us

កីឡា

FIFA បង្ហាញចំនួន អ្នកចូលរួមទស្សនាផ្ទាល់ ក្នុងវគ្គចែកពូល World Cup 2022

បានផុស

នៅ

ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានប្រកាសកាលពីថ្ងៃអាទិត្យទី០៤ខែធ្នូថា មនុស្សជាង ២.៤៥លាននាក់ បានចូលរួមទស្សនាការប្រកួតចំនួន៤៨ប្រកួតដំបូង នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាតា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FIFA បាននិយាយនៅក្នុងរបាយការណ៍ថា ចំនួននេះគឺខ្ពស់ជាងការប្រកួតវគ្គចែកពូលនៃពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី។

ក្នុងចំណោមការប្រកួតទាំងអស់នៃជុំទីមួយ ការប្រកួតដែលមានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេគឺរវាងអាហ្សង់ទីន និងម៉ិកស៊ិកនៅកីឡដ្ឋាន Lusail ដោយមានអ្នកចូលរួមទស្សនាក្នុងកីឡដ្ឋានចំនួន ៨៨ ៩៩៦នាក់។

ទន្ទឹមនឹងនោះ នៅឯ FIFA Fan Festival ក្នុងទីក្រុង ដូហា ដែលជាកន្លែងអ្នកគាំទ្រមកជួបជុំគ្នាដើម្បីមើលការប្រកួតផ្សាយផ្ទាល់តាមអេក្រង់, មនុស្សជាងមួយលាននាក់បានទៅទស្សនានៅកន្លែងនោះ។

បើនិយាយពីទស្សនិកជនតាមទូរទស្សន៍វិញ មនុស្សចំនួន៣៦លាននាក់ បានមើលការប្រកួតរវាងជប៉ុនទល់នឹងកូស្តារីកា ខណៈជំនួបរវាងសហរដ្ឋអាមេរិកទល់នឹងអង់គ្លេស គឺជាការប្រកួតបាល់ទាត់ផ្នែកបុរស ដែលមានអ្នកមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រទូរទស្សន៍អាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ មិនថោកទេ តម្លៃសំបុត្រ ចូលទស្សនា World Cup នៅ កាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម