ព័ត៌មានជាតិ
ក្រសួងដែនដីជប៉ុន អញ្ជើញអ្នកកាសែត«កម្ពុជាថ្មី» ចូលរួមយកព័ត៌មានកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ាន-ជប៉ុន
តំណាងឲ្យសារព័ត៌មាន«កម្ពុជាថ្មី» និយាយដោយឡែក និងតំណាងឲ្យសារព័ត៌មាននៅកម្ពុជា និយាយជារួម លោក វណ្ណ សុគន្ធា ការីនិពន្ធរបស់«កម្ពុជាថ្មី» ត្រូវបានក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន អញ្ជើញទៅចូលរួមយកព័ត៌មានកិច្ចប្រជុំពិសេសស្តីពីប្រព័ន្ធទីក្រុងវៃឆ្លាតអាស៊ាន-ជប៉ុន លើកទី៤ នៅក្នុងប្រទេសជប៉ុន។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

លោក វណ្ណ សុគន្ធា តំណាងឲ្យសារព័ត៌មាន«កម្ពុជាថ្មី» គឺជាអ្នកសារព័ត៌មានតែម្នាក់គត់ដែលទៅពីប្រទេសកម្ពុជា ដើម្បីចូលរួមយកព័ត៌មានពីកិច្ចប្រជុំពិសេសនេះ។ ក្រៅពីតំណាង«កម្ពុជាថ្មី» ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏បានអញ្ជើញអ្នកសារព័ត៌មានមកពីប្រទេសអាស៊ាន២ផ្សេងទៀតដែរ គឺប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ អ្នកសារព័ត៌មានតំណាងប្រទេសអាស៊ានទាំង៣រូបនេះ បានទៅដល់ទីក្រុង Aizuwakamatsu នៃខេត្ត Fukushima ប្រទេសជប៉ុន ជាទីកន្លែងនៃការរៀបចំកិច្ចប្រជុំពិសេសស្តីពីប្រព័ន្ធទីក្រុងវ័យឆ្លាតអាស៊ាន-ជប៉ុន លើកទី៤ (The 4th ASEAN-JAPAN Smart Cities Networking High Level Meeting) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

ក្រៅពីចូលរួមយកព័ត៌មាននៃកិច្ចប្រជុំនេះ លោក វណ្ណ សុគន្ធា ក៏ដូចជា អ្នកសារព័ត៌មាន២រូបផ្សេងទៀត បានទៅទស្សនាស្វែងយល់ពីទីក្រុងវៃឆ្លាត Aizuwakamatsu ទៅទស្សនាប្រាសាទ Tsurugajo Castle និងភូមិដ្ឋានសាម៉ូរ៉ៃ Aizu Bukeyashiki នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ ចំណែក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ អ្នកសារព័ត៌មានទាំង៣រូប ក៏នឹងទៅទស្សនាទីតាំងពិសោធន៍មនុស្សយន្តរបស់ជប៉ុន Fukushima Robot Test Field និង Roadside station។ បន្ថែមលើនេះ អ្នកសារព័ត៌មានទាំង៣ ក៏នឹងទៅទស្សនាសារមន្ទីរនៃការចងចាំនូវគ្រោះមហន្តរាយដោយសារការលេចធ្លាយសារធាតុនុយក្លេអ៊ែរ និងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅភាគខាងកើតប្រទេសជប៉ុន និងទៅទស្សនាមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលបាត់ទាល់ជប៉ុន J Village ផងដែរ៕



ដោយ៖ កម្ពុជាថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


