ព័ត៌មានជាតិ
មន្ទីរអប់រំ យុវជន និងកីឡា ៖ មណ្ឌលប្រឡងទាំង ១២ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមបើកការប្រឡងជាធម្មតា
មន្ទីរអប់រំ យុវជន និងកីឡា បញ្ជាក់ថា មណ្ឌលប្រឡងទាំង ១២ ស្មើ ២២១ បន្ទប់ប្រឡង ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមបើកការប្រឡងជាធម្មតា តាមកាលកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។

នៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ មន្ទីរអប់រំ យុវជន និងកីឡា ចាប់ផ្ដើមបើកដំណើរការ នៃការប្រឡង មធ្យមសិក្សាទុតិយភូមិទូទាំងខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ មាន ១២ មណ្ឌលប្រឡង ស្មើនឹង ២២១ បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ ៖ មាន ២ មណ្ឌល ៥២ បន្ទប់ បេក្ខជនសរុប ១.៣០០ នាក់ ស្រី ៧៧៨ នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម ៖ មាន ១០ មណ្ឌល ១៦៩ បន្ទប់ បេក្ខជនសរុប ៤.២២៤ នាក់ ស្រី ២.២៨៤ នាក់។ លោកបញ្ជាក់ថា មណ្ឌលប្រឡងទាំងអស់ បានចាប់ផ្ដើមបើកដំណើរប្រឡងជាធម្មតា តាមកាលកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមិនមានបញ្ហាណាមួយដែលនាំឲ្យខកខាននោះទេ។ ចំពោះសិស្សានុសិស្សទាំងអស់ មិនមានសិស្សដែលមានសង្ស័យអំពីករណីវិជ្ជមានជំងឺ-១៩ ឡើយ។

ក្នុងឱកាសនោះផងដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកទឹកចិត្ត និងផ្ដាំផ្ញើដល់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំបញ្ចេញឲ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ បេក្ខជនប្រឡងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសា មុននឹងឆ្លើយសំណួរ ត្រូវគិតត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុង នៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះគឺជាប់»។

ចំពោះគណៈកម្មការដែលមានតួនាទីក្នុងការប្រឡង ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ទាំងវិន័យ បទបញ្ជាផ្ទៃក្នុង និងសុខភាពសិស្សទាំងអស់ ក្នុងករណីមានបញ្ហា ត្រូវប្រញាប់រាយការណ៍ទៅកាន់ក្រុមគ្រូពេទ្យ ដើម្បីសង្គ្រោះបឋម ការពារមិនឲ្យមានសិស្សានុសិស្សបាត់បង់ឱកាសប្រឡងជាយថាហេតុ៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


