ព័ត៌មានជាតិ
អ្នកនាំពាក្យបន្តអំពាវនាវបេក្ខជន ត្រូវតាំងចិត្តឲ្យស្ងប់ ដើម្បីទទួលបានលទ្ធផលជោគជ័យ ខណៈការប្រឡងឈានដល់ថ្ងៃទី ២
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្តអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិទាំងអស់ ត្រូវតាំងចិត្តឲ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជា តាមការតាំងសមាធិជាដើម ដើម្បីទទួលបានលទ្ធផលជោគជ័យ ខណៈដំណើរការប្រឡងឈានដល់ថ្ងៃទី ២។

ការអំពាវនាវរបស់អ្នកនាំពាក្យនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ០៥ ធ្នូ នៅពេលបិទបញ្ចប់ដំណើរការសំណេរថ្ងៃទី ១ នៃការប្រឡងបាក់ឌុប។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យបេក្ខជនប្រឡងបាក់ឌុប បន្តអនុវត្តតាមផែនការបុគ្គល ព្រមទាំងស្ដាប់ដំបូន្មានរបស់មាតាបិតា គោរពបទបញ្ញត្តិប្រលងមានជាធរមាន, អនុវត្តវិធានសុខាភិបាល, និងគោរពច្បាប់ចរាចរណ៍ និងបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបន្តញ៉ាំឲ្យគ្រប់ គេងគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន ដើម្បីការពារសុខភាពបានល្អ ពិសេសត្រូវតាំងស្មារតីស្ងប់តាមរយៈវិធីផ្សេងៗ រួមមានការតាំងសមាធិជាដើម។
លោក រស់ សុវាចា បានផ្ដាំផ្ញើដល់មាតាបិតា មេត្តាបន្តជួយដំណើរការការប្រឡងរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា និងបន្តលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុបឲ្យអនុវត្តផែនការបុគ្គលរបស់បេក្ខជនប្រលង។

លោក រស់ សុវាចា បានមានប្រសាសន៍ថា ដំណើរការថ្ងៃទី ១ នៃដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយបេក្ខជន និងគ្រប់ភាគីពាក់ព័ន្ធ មានការគោរពបទបញ្ញត្តិក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន ៦ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, និងអគ្គិសនីកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងដំណើរការសំណេរនៅថ្ងៃទី ១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ មានបេក្ខជនអវត្តមានចំនួន ២៣៤០ នាក់ ស្រី ១០២៨ នាក់ មានបញ្ហាសុខភាព ៣១ នាក់ ក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

គួរបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥ នាក់ ស្រី ៦៨ ៧៧១ នាក់ មាន ២២១ មណ្ឌល ដែលត្រូវជា ៥ ១៧៤ បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះ ប្រឡងសរុបចំនួន ១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២ ៧៥៦ នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣៥០ នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន ២ ៧០០ នាក់។
ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅរសៀលថ្ងៃទី ២៧ ធ្នូ សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៨ ធ្នូ ប្រកាសនៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


