ព័ត៌មានជាតិ
អង្គភាព ACU ប្រគល់ប័ណ្ណសរសើរដល់អ្នកសង្កេតការណ៍ប្រឡងបាក់ឌុបប្រមាណ ៣០០០ នាក់
អង្គភាពប្រឆាំងអំពើពុករលួយហៅថាកាត់ថា អង្គភាពACU បានប្រគល់ប័ណ្ណសរសើរជូនដល់អ្នកសង្កេតការណ៍ប្រឡងបាក់ឌុបប្រមាណ ៣០០០ នាក់ ដែលចូលរួមសង្កេតការណ៍ដំណើរការប្រឡង ទទួលបានជោគជ័យ។

ពិធីប្រគល់នេះបានធ្វើឡើងក្នុងទិវាអបអរសាទរខួប ២០ ឆ្នាំ ថ្ងៃទី ៩ ធ្នូ នៃការបង្កើតអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ(UNCAC) ប្រព្រឹត្តទៅនៅសាលសន្និសីទ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងដំណើរការប្រឡងបាក់ឌុបថ្ងៃទី ៥ និងទី ៦ ធ្នូ ឆ្នាំ ២០២២ ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រមាណជិត ៣០០០ នាក់ និងអ្នកសង្កេតការណ៍មកពីអង្គភាពផ្ទាល់ប្រមាណ ៣៥០ នាក់ ដើម្បីត្រួតពិនិត្យនៅតាមមណ្ឌល និងបន្ទប់ប្រឡងដែលបានចូលរួមឲ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូន មានភាពស្អាតស្អំ តម្លាភាព យុត្តិធម៌ គ្មានអំពើពុករលួយ។

លោក ឱម យ៉ិនទៀង បានថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ដែលបានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងមកនេះ។

លោកបានបន្តថា ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់អ្នកសង្កេតការណ៍ទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់ជូនប័ណ្ណសរសើរ ដើម្បីជាការលើកទឹកចិត្តផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី ០៩ ធ្នូនេះ គណៈកម្មការកំណែចាប់ផ្ដើមបើក sceller បន្ទប់ និងបើកកញ្ចប់សន្លឹកកិច្ចការបេក្ខជន ដើម្បីពិនិត្យផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ព្រមទាំងចុះអក្សរសម្ងាត់នៅមណ្ឌលកំណែទាំង ១០ រួមមាន ៖ មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្តិ មាន មុខវិជ្ជា អក្សរសាស្ត្រខ្មែរ។ មណ្ឌលកំណែវិទ្យាល័យបាក់ទូក មានមុខវិជ្ជា គណិតវិទ្យា មណ្ឌលកំណែវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ មានមុខវិជ្ជា ប្រវត្តិវិទ្យា មណ្ឌលកំណែវិទ្យាល័យជាស៊ីម សន្ធរម៉ុកមានមុខវិជ្ជា ភាសាអង់គ្លេស មណ្ឌលកំណែបឋមសិក្សាព្រះនរោត្តម មានមុខវិជ្ជា រូបវិទ្យា មណ្ឌលកំណែវិទ្យាល័យជាស៊ីម បឹងកេងកង មានមុខវិជ្ជា គីមីវិទ្យា មណ្ឌលកំណែវិទ្យាល័យបឹងត្របែក មានមុខវិជ្ជា ជីវវិទ្យា មណ្ឌលកំណែវិទ្យាល័យព្រះយុគន្ធរ មានមុខវិជ្ជា ភូមិវិទ្យា មណ្ឌលកំណែបឋមសិក្សាសន្ធរម៉ុក មានមុខវិជ្ជា សីលធម៌ ពលរដ្ឋវិជ្ជា និងមណ្ឌលកំណែវិទ្យាល័យទួលទំពូង មានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


