ព័ត៌មានជាតិ
មន្រ្តីសុខាភិបាលប្រាប់សញ្ញាសង្ស័យ ក្រោយព្រះសង្ឃច្រើនអង្គចេញរមាស់ពេញស្បែក
មន្រ្តីសុខាភិបាលប្រាប់ពីការសង្ស័យក្រោយព្រះសង្ឃជាច្រើនអង្គគង់នៅវត្ត ខ្នាចរមាស ស្រុកបវេល ចេញរមាស់លើស្បែកត្រូវបានបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យ។
ជុំវិញករណីខាងលើមន្ត្រីនៃមន្ទីរពេទ្យបង្អែកស្រុកថ្មគោលបានឲ្យដឹងថា គ្រូពេទ្យបានបញ្ជូនសំណាកទៅមន្ទីរពេទ្យភ្នំពេញរួចរាល់ហើយដើម្បីពិនិត្យឲ្យបានជាក់លាក់។

យ៉ាងណាមិញ តាមការវាយតម្លៃបឋមករណីនេះបង្កឡើងដោយកង្វះអនាម័យ ហើយអាជ្ញាធរស្រុកបានចុះណែនាំដល់ព្រះសង្ឃគ្រប់គ្រងវត្តត្រូវពង្រឹងផ្នែកអាណាម័យឲ្យបានខ្ពស់ផងដែរ។
ព្រះសង្ឃជាច្រើនអង្គគង់នៅវត្ត ខ្នាចរមាស ស្រុកបវេល មានអាការះក្តៅព្រះកាយភ្ញាក់ផ្អើលដល់អាជ្ញាធរបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះជាសះស្បើយនិងបានស្ងប់ស្ងាត់មួយរយះ។
ក្រោយមកថ្មីៗនេះ ក៏ចាប់ផ្តើមមានរោគសញ្ញាឡើងរមាស់សើស្បែក ដែលមានសភាពធ្ងន់និងស្រាលជាច្រើនអង្គបន្តទៀតបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទ្ធក៏ដូចជាអាជ្ញាធរមូលដ្ឋានសាជាថ្មី។ ក្រុមគ្រូពេទ្យស្រុកបវេលបានចុះជួយពិនិត្យនិងដាក់សេរ៉ូម ដើម្បីជំនួយកម្លាំងជាបឋមជាមួយការលាងសំអាតលើកន្លែងដែលរមាស់និងបានបញ្ជូនព្រះសង្ឃដែលមានសភាពធ្ងន់ធ្ងរមកពន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះបន្ត។


ព្រះសង្ឃដែលមានតួនាទីជាលេខាវត្ត ខ្នាចរមាស ព្រះនាម អុឹប ភារុណ បានមានសង្ឃដីការប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅថ្ងៃទី១២ ខែធ្នូនេះថា បច្ចុប្បន្នព្រះសង្ឃដែលមានសភាពស្រាលមានចំនួន ៣០អង្គនិង ១អង្គបានបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកស្រុកថ្មគោល.ខណះដែលព្រះអង្គឡើងរមាស់ខ្លាំងតាមចន្លោះម្រាមជើងធ្ងន់ធ្ងរនិមន្តដើរមិនរួចមកដល់ពេលនេះបានធូរស្បើយខ្លះហើយ។
ព្រះសង្ឃអង្គខាងលើបន្តថា ការជួយសង្គ្រោះព្រះសង្ឃទាំង៣០អង្គនៅក្នុងវត្តគឺគ្រូពេទ្យជួយដាក់សេរ៉ូមជំនួយកម្លាំងនិងជាតិទឹក.ហើយក្រៅពីនេះក៏ជួយជំនួយការលាងរបួសនិងឆាន់ឱសថបុរាណ្យខ្មែរផងដែរឃើញថាបានធូរស្បើយជាបន្តបន្ទាប់ហើយដែរ។
យ៉ាងណាមិញ អាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងតាមដានលើរោគសញ្ញាខាងលើនេះថាតើបង្កមកពីអ្វី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ