ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ប្រាប់ដៃគូអភិវឌ្ឍន៍ ទស្សនវិស័យសម្តេចតេជោ ប្រែក្លាយតំបន់មានមីន ជាតំបន់អភិវឌ្ឍ
ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជូនក្រុមប្រឹក្សាភិបាលគម្រោងពី ទស្សនវិស័យដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះតាមព្រំដែនជាមួយប្រទេសជិតខាង ជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង។ ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានបង្កើត មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលនឹងទទួលវិភាគទានដំបូងពីថវិការដ្ឋចំនួនប្រមាណ ៣០លានដុល្លារអាមេរិក និងអាចទទួលវិភាគទានថវិការដ្ឋពីឆ្នាំ២០២៣ ដល់២០២៥ តាមការចាំបាច់ជាក់ស្តែង។

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Allisar Chaker អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពី UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្នុងឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២៣។

ក្រុមប្រឹក្សាភិបាលគម្រោង បានអបអរសាទរ និងកោតសរសើរដល់ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចនាយករដ្ឋមន្ត្រី ក្នុងដំណើរឆ្ពោះទៅរកការសម្រេចចក្ខុវិស័យ កម្ពុជាគ្មានមីន ឆ្នាំ២០២៥។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់គម្រោងបោសសម្អាតដើម្បីលទ្ធផល ដែលក្នុងរយៈពេល ១១ខែ គិតចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២២ នេះ បានរំដោះផ្ទៃដី ៣១គីឡូម៉ែត្រក្រឡាជូនប្រជាពលរដ្ឋជិត ៥ម៉ឺននាក់ ប្រើប្រាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


