Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​យ៉ាងច្រើន​កុះករ មក​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​បំផុត ចំពោះ​វត្តមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​បែ​ល​ហ្សិ​ក

បានផុស

នៅ

​នៅពេល​នៃ​ការអញ្ជើញ​ដល់​សណ្ឋាគារ​ស្នាក់នៅ នាទី​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បានទទួល​ការធ្វើ​គារវកិច្ច ស្វាគមន៍​យ៉ាង​ស្និទ្ធ ស្នាល និង​រាក់ទាក់​ជាទីបំផុត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន មកពី​បណ្ដា​ប្រទេស នានា​នៃ តំបន់​អឺរ៉ុប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វត្តមាន​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​តំបន់​អឺរ៉ុប​ពេលនេះ គឺ​ដើម្បី​ចូលរួម និង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល អាស៊ាន​-​សហភាព​អឺរ៉ុប និង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ដែល​កិច្ចប្រជុំ​និង​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០២២​។

ក្រៅពី​អញ្ជើញ​ក្នុង​កិច្ចប្រជុំ​កំពូល​សំខាន់ៗ ពាក់ព័ន្ធ​ទៅនឹង​អាស៊ាន និង​សហភាព​អឺរ៉ុប​នោះ សម្ដេច តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹងមាន​ជំនួប​សំណេះសំណាល​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល កំពុង​រស់នៅ​តំបន់​អឺរ៉ុប​ផងដែរ​។​

​គួរ​បញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ធ្វើដំណើរ​ដល់ទី​ក្រុង​ព្រុ​ច​សែ​ល​ប្រកបដោយ​សុវត្ថិភាព​នៅ​ម៉ោង ៩.៣០​នាទី​ព្រឹក ម៉ោង​នៅ​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ ត្រូវ​នឹង​ម៉ោង​៣.៣០​នាទី​រសៀល​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា ​វត្តមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រុ​ច​សែ​ល ត្រូវបានធ្វើ​គារវ កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ពី​សំណាក់ តំណាង​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ,​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​បែលហ្ស៊ិក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម