ព័ត៌មានជាតិ
សម្ដេចតេជោ នឹង ជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅអឺរ៉ុបម៉ោង១០យប់នេះ (ម៉ោងកម្ពុជា)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុបនៅទីក្រុងព្រុចសែលម៉ោង១០និង៣០នាទីព្រឹក ត្រូវនឹងម៉ោង១០យប់នេះ (ម៉ោងនៅកម្ពុជា) ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន រាល់ពេលដំណើរអញ្ជើញចេញទៅក្រៅប្រទេស ជាពិសេសនៅអឺរ៉ុប និងអាមេរិក ទោះបីមមាញឹកនឹងការងារយ៉ាងណាក្តី ក៏សម្តេចតែងតែឆ្លៀតឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ។ ជំនួបនេះបានបង្ហាញ និងស្តែងឱ្យឃើញពីការនឹករលឹក របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះប្រជាពលរដ្ឋឃ្លាតឆ្ងាយស្រុក ដែលខ្លះឃ្លាតតាំងពីសម័យសង្គ្រាម និងខ្លះទៀតឃ្លាតព្រោះបុព្វហេតុជីវិត។

ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងប្រជាពលរដ្ឋនៅក្រៅស្រុក ក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្រៅស្រុក ដើម្បីឱ្យពួកគេបានជ្រូតជ្រាបពីបញ្ហាស្រុកទេសរបស់ខ្លួន។ ជាពិសេសតាមរយៈជំនួបនេះ ក៏ជាការទាញភ្ជាប់ប្រជាពលរដ្ឋដែលរស់នៅឆ្ងាយស្រុក បានផ្សារភ្ជាប់ជាមួយប្រទេសកំណើតខ្លួន ហើយអាចនឹងចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ប្រទេសកំណើតខ្លួនផងដែរ។
វត្តមានរបស់សម្តេចតេជោ ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ និងប្រកបដោយក្តីនឹករលឹកជាទីបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


