Connect with us

ព័ត៌មានជាតិ

អត្តសញ្ញាណប័ណ្ណហួសសុពលភាព នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវទៅបន្តធ្វើអត្តសញ្ញាណប័ណ្ណទុតិយតា

បានផុស

នៅ

ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង អាចទៅថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែបាន ក្នុងនោះអន្តសញ្ញាប័ណ្ណហួសសុភាព និងជិតហួសសុពលភាព នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវទៅបន្តសុភាពឡើងវិញ នៅតាមទីតាំងផ្តល់សេវាថតអត្តសញ្ញាណប័ណ្ណគ្រប់ទីកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកវិរៈសេនីយ៍ឯក គឹមសុក មករា អធិការនគរបាលក្រុងស្ទឹងសែន ចុះផ្សព្វផ្សាយ និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋចំនួន១៣ភូមិ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។ ក្នុងឱកាសនោះដែរលោក​លើកឡើងថា នៅក្នុងក្រុងស្ទឹងសែន មានទីតាំងថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន៩ទីតាំង គឺនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ សង្កាត់ និងនៅអធិការរដ្ឋាននគរបាលក្រុងផងដែរ។ ការផ្តល់អត្តសញ្ញាណប័ណ្ណ គឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លើប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងទៅ ក្នុងនោះប្រជាពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួស និងជិតហួសសុពលភាពនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតាឡើងវិញ។

ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន ប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់ជាមួយនូវឯកសារមាន សៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ សេចក្តីថតចម្លងអត្រានុកូលដ្ឋាន ឬអត្រានុកូលដ្ឋានច្បាប់ដើម រូបថត ៤គុណ៦ ពីរសន្លឹក ដើម្បីផ្ទៀងផ្ទាត់ ការពារកំហុសដោយអច្ចេតនានៅពេលអត្តសញ្ញាណប័ណ្ណបោះពុម្ភចេញ។ កិច្ចការនេះ គឺដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងនោះផែនស្ថិតិអត្ដសញ្ញាណប័ណ្ណ បានខិតខំពន្លឿនក្នុងការធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះចែកជូនប្រជាពលប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ផែនស្ថិតិអត្ដសញ្ញាណប័ណ្ណក្រុងស្ទឹងសែន កំណត់មុខសញ្ញាប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើងត្រូវបំពេញបែបបទអត្តសញ្ញាណប័ណ្ណសរុបចំនួន ២.១៦៤នាក់ ស្រី១.០៦៤នាក់ ក្នុងនោះ បានបំពេញបែបបទរួចរាល់សរុបចំនួន១.៥០៨នាក់ ស្រី៧៤១នាក់ នៅសល់មិនទាន់មកបំពេញបែបបទ ចំនួន៦៥៦នាក់ ស្រី​៣៣២នាក់។

យោងតាមសេចក្ដីជូនដំណឹងលេខ១៣០ ស.ផ.ណ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណ​កម្ម ប្រជាពលរដ្ឋកាន់អត្តសញ្ញាណប័ណ្ណហួសសុពលភាព ឆ្នាំ២០២២ សរុបរួមចំនួន២.២០៣នាក់ ស្រីចំនួន ១.០៥៨នាក់ ក្រោយពីបានធ្វើបច្ចុប្បន្នភាព(ផ្លាស់ចេញ អ្នកស្លាប់ ជាប់ពន្ធនាគារ ជាដើម) យើងរកឃើញ ចំនួនត្រូវផ្ដល់សរុបស្មើនឹង ១.៦២៨នាក់ ស្រីចំនួន ៨០៥នាក់ ក្នុងនោះបានផ្តល់ជូន សរុបចំនួន ៥៦២នាក់ ស្រី ២៨៨នាក់ នៅ​សេស​សល់ពុំទាន់ផ្ដល់សរុប ១.០៦៦នាក់ ស្រី ៥១៧នាក់។ អត្តសញ្ញាណប័ណ្ណហួសសុពលភាពឆ្នាំ ២០២៣ សរុបចំនួន ២.២០១នាក់ ស្រី ៩២៨នាក់, ក្រោយពីបានធ្វើបច្ចុប្បន្នភាពរួចមកយើងរកឃើញ៖ ចំនួនត្រូវផ្ដល់សរុបស្មើនឹង ១.៧៧៦នាក់ ស្រី ៧៨៨នាក់ ក្នុងនោះបានផ្តល់ជូនសរុបចំនួន ១៥៣នាក់ ស្រី ៦៧នាក់ នៅសេសសល់ពុំទាន់ផ្ដល់ចំនួន ១.៦២៣នាក់ ស្រី៧២១នាក់។

លោកអធិការក្រុង អំពាវនាវដល់ប្រជាពលរដ្ឋ សូមពិនិត្យអត្តសញ្ញាណប័ណ្ណ ដែលខ្លួនកំពុងប្រើប្រាស់ទាំងអស់ លើ​កាលបរិច្ឆេទ ក្នុងករណីហួសសុពលភាព ក្នុងឆ្នាំ២០២២ និង២០២៣ សូមមេត្តារស់រាន់មកបំពេញបែបបទធ្វើថ្មី ឲ្យមានសុពលភាពឡើងវិញ ដើម្បីបម្រើឲ្យការបោះឆ្នោត នៅឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម