Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោឲ្យបញ្ចេញថវិកា ២០០ លានដុល្លារ​សាងសង់ស្ពាន​ពីល្វាឯម​ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងពន្លឿន​លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ដែលនឹងត្រូវក៏សាងស្ពានចំនួន ៣ បន្ថែមទៀត​នៅពេលខាងមុខនេះ ដែលស្ពានទី១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ នឹងបើកការដ្ឋាន​នៅដើមខែមករា ឆ្នាំ ២០២៣នេះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានមួយទៀត​នៅរាជធានីភ្នំពេញគឺស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងចំនួន២ សាងសង់ជាស្ពានខ្សែកាប​តភ្ជាប់ពីម្តុំផ្សាររាត្រីក្បែរផ្សារចាស់ឆ្ពោះទៅត្រើយសុខា ហើយបន្តទៅអរិយក្សត្រ ដែលកម្ពុជាដែលត្រូវចំណាយប្រមាណ ២៥០ លានដុល្លារ សម្រាប់សាងសង់ស្ពាននេះ ដែលជាឥណទានរបស់កូរ៉េខាងត្បូង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិកនៅល្ងាចថ្ងៃទី ១២ ខែធ្នូនេះថា ​ស្ពាននៅរាជធានីភ្នំពេញត្រូវ​សាងសង់បន្ថែមចំនួន ២ ស្ពានមួយទៀត​ត្រូវសាងសង់ទំហំធំនៅខាងក្រោមពីផ្លូវជាតិលេខ១នៅល្វាឯមតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសម្រេចរួចហើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្ពានភ្ជាប់ល្វាឯមនេះ ក្រុមហ៊ុនចង់សង់ហើយយកលុយ តែសម្តេចជំទាស់ ហើយបញ្ចេញថវិកា ២០០លានដុល្លារសង់ស្ពាននេះតែម្តង ដោយធ្វើដំណើរឆ្លងកាត់ស្ពានមិនតម្រូវឲ្យបង់លុយ ដែលសម្ដេចអះអាងថា គម្រោងនេះបានសិក្សាបញ្ចប់រួចរាល់ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម