Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប លើការងារត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហ៊ុន ម៉ានី គឺសហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាថ្មីម្ដងទៀត នៅឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាដើម្បីរំលឹកខួបលើកទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

លោក ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០២៣ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ក្តីស្រមៃ និងក្តីសង្ឃឹម‌» ដែលនឹងនាំយកសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានជាតិអង្គរ។ ទន្ទឹមនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ខាងមុខ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើនទៀត ដើម្បីរំលេចឡើងនូវខួប ១០ ឆ្នាំរបស់ខ្លួនផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា បានសម្តែងនូវក្តីសោមនស្សរីករាយដែលព្រឹត្តិការណ៍អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។ លោកអភិបាលខេត្ត បានស្វាគមន៍ និងរងចាំចូលរួមផ្តល់កិច្ចសហការសម្របសម្រួល ដើម្បីឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ។

ជាមួយគ្នានេះ លោក ទៀ សីហា បានរំលេចដែរថា ព្រឹត្តិការណ៍នេះ នឹងផ្តល់ជាឱកាសចូលរួមដ៏អធិកអធម និងសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងជួយទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តសៀមរាបផងដែរ។

គួរជម្រាបថា នៅពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឡើងវិញនៅឆ្នាំក្រោយនេះ។ ទន្ទឹមនេះ ស.ស.យ.ក ក្នុងនាមជាម្ចាស់គម្រោងបាននិងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាដើម្បីឲ្យព្រឹត្តិការណ៏អង្គរ ឆ្នាំ២០២៣ ក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម