ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបភាពដ៏ស្និទ្ធស្នាលជាមួយប្រធានាធិបតីបារាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញរូបភាពជាច្រើនសន្លឹកអំពីជំនួបដ៏ស្និទ្ធស្នាលរវាងសម្ដេច ជាមួយលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៤ ខែធ្នូនេះថា «ដៃគូសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នា ដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជា និងបារាំង»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ដែលបានផ្តល់នូវការស្រឡាញ់រាប់អានសម្ដេច។

សូមជម្រាបថា កាលពីនៅយប់រំលងអាធ្រាត ម៉ោង ១ និង ៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៧ និង ៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូ តាមជើងយន្តហោះពិសេសទៅដល់អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស។

ការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និងមន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។ តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សា សហគ្រាសកម្ពុជា-បារាំង។

ចំណែកក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងដែរថា ក្នុងពេលបំពេញទស្សនកិច្ចការងារនៅប្រទេបារាំង គឺលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោ នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយស ជូនសម្តេចតេជោផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


