ព័ត៌មានជាតិ
ត្រឹម ១៣ ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋតាមភូមិ និងខ្នងផ្ទះបានជាង ១២០០០ នាក់
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ធ្នូនេះថា រយៈពេល ១៣ ថ្ងៃនេះ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ សរុបបានចំនួន ១២៤៨៧ នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា យុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមភូមិ និងតាមខ្នងផ្ទះនេះ គឺអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ មក។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា «អីចឹងយើងឃើញថា សន្ទុះ នៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះតាមភូមិផ្ទាល់ និងចុះតាមផ្ទះផ្ទាល់បានច្រើនមែនទែន រយៈពេលត្រឹម ១៣ ថ្ងៃ បានជាង ១២៤៨៧ នាក់។ អីចឹងយើងឃើញថា យុទ្ធនាការនេះពិតជាល្អ ដែលយើងបានផ្ដល់សេវាកាន់តែកៀកដល់ប្រជាពលរដ្ឋ»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា តាមទីតាំងនីមួយៗ តាមបណ្ដាភូមិ តាមបណ្ដាផ្ទះប្រជាពលរដ្ឋ គឺបងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងក្ដីរំភើប ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវគំនិតផ្ដួចផ្ដើមរបស់ លោកឧត្ដមសេនីយ៍ឯក ស ថេត តែងតែគិតគូរសុខទុក្ខ និងតែងតែធ្វើយ៉ាងណាឲ្យក្រុមការងារផ្ដល់សេវាជូនប្រជាពលរដ្ឋបានលឿនបំផុត។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋជិត ៣៣ ម៉ឺនសន្លឹក។ ប៉ុន្តែបើគិតរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រសួងបានផ្ដល់ជាង ២,២ លានសន្លឹក៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


