ព័ត៌មានជាតិ
សារមន្ទីរមីនលើផ្ទៃដីទំហំ ១២ ហិចតា នឹងលេចរូបរាងនៅខេត្តសៀមរាប
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា អង្គភាព CMAC នឹងសង់សារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាបលើផ្ទៃដី ១២ ហិចតាដោយប្រើរយ:ពេលសាងសង់ ៣ ឆ្នាំជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

តាមរយៈផេកហ្វេប៊ុកកាលពីថ្ងៃម្សិលមិញ លោក ហេងរតនា បានសរសេរថា «ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាពCMAC បានចុះពិនិត្យមើលទីតាំងដើម្បីត្រៀមអនុវត្តការសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីន ដែលមានទំហំ ៥២ម×៥២ម កំពស់១៧ម៉ែត្រ បូកសំណង់ខាងក្រៅអាគារមួយចំនួនទៀត»។
លោកអគ្គនាយកបានសរសេរទៀតថា បេសកកម្មនៃការកសាងសារមន្ទីរសន្តិភាពនេះមានពីរគឺ៖ ទី១. ការកសាងអាគារដ៍សំខាន់ជាប្រវត្តិសាស្ត្រ អាគាររាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលេីពិភពលោក ជាធាតុរឹងក្នុងការរចនាសំណង់សិល្បះនៃសារមន្ទីរនិងទី២. ការកសាងធាតុទន់៖ រួមមានការកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ និងការកសាងឯកសាររឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម និងបន្តប្រឈមមុខជាមួយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម។ ទន្ទឹងនឹងនេះត្រូវប្រមូលភស្តុតាងប្រវត្តិសាស្ត្រ សំរាប់មនុស្សជំនាន់នេះចងចាំនិងមនុស្សក្រោយៗទៀតបានសិក្សាស្វែងយល់។


លោក ហេង រតនាបានបញ្ជាក់ថា សារមន្ទីរនេះសាងសង់លើផ្ទៃដីប្រមាណ១២ហិចតា អាចប្រើរយ:ពេល៣ឆ្នាំដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


