ព័ត៌មានជាតិ
ការបោះចោលសំរាមគរ រាយប៉ាយ នៅតាមផ្លូវបេតុង និងផ្លូវលំ តាមភូមិមានកត្តា៤យ៉ាង ១កត្តាអាជ្ញាធរ កត្តាក្រុមហ៊ុនស៊ិនទ្រី កត្តាមនុស្ស កត្តាបរិស្ថាន
បន្ទាយមានជ័យ ៖ ការបោះចោលសំរាមគរ រាយប៉ាយ នៅតាមផ្លូវបេតុង និងផ្លូវលំ តាមភូមិមានកត្តា៤យ៉ាង ១/កត្តាអាជ្ញាធរ ២/កត្តាក្រុមហ៊ុនស៊ិនទ្រី ៣/កត្តាមនុស្ស ៤/កត្តាបរស្ថាន ធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់យ៉ាតខ្លាំងថា កត្តាទី១មានអ្នកស្រុកមានទម្លាប់អាក្រក់ យកសំរាមចោលពាសវាលពាសកាលដោយឥតសណ្តាប់ធ្នាប់ ពិសេសកូនសិស្សអង្គុយផ្តុំក្បាលគ្នាសីុត្រង់ណាចោះចោលត្រង់និង គ្មានសីលធម៌ក្នុងខ្លួនបន្តិចទាល់តែសោះ នៅតាមផ្លូវបេតុង និងផ្លូវលំ មួយចំនួន តាមបណ្ដាភូមិ សង្កាត់ ជាដើម។
កត្តាទី២ ក្រុមហ៊ុនស៊ិនទ្រី ដែលទទួលសិទ្ធិផ្តាច់មុខ បានប្រមូលយឺតយ៉ាវ និងមិនសូវយកចិត្តទុកដាក់ ជាហេតុធ្វើឲ្យសំណល់ ដែលដាក់គរនៅមុខផ្ទះពិសេសឈប់ត្រង់ណាទឹកចេញ ពីរថយន្តស្អុយគគ្រុក។
កត្តាទី៣អាជ្ញាក្រុងមិនបានបញ្ចេញដៃដេកចុះបង្ក្រាបដាក់ពិន័យឲ្យបានតឹងរ៉ឹង ថាតែមាត់ធ្វើឲ្យអ្នកស្រុកមានទម្លាប់អាក្រក់យកសំរាមចោលពាសវាលពាសកាល ដោយឥតសណ្តាប់ធ្នាប់ ពិសេសកូនសិស្សអង្គុយផ្តុំក្បាលគ្នាស៊ីត្រង់ណាចោះចោលត្រង់និងគ្មានសីលធម៌ក្នុងខ្លួន នៅតាមផ្លូវបេតុង និងផ្លូវលំ មួយចំនួន តាមបណ្ដាភូមិ សង្កាត់ ជាដើម។

កត្តាទី៤ផ្នែកបរិស្ថាន ដូចអាជ្ញាធរអញ្ចឹង បានតែថាមិនបានចុះផ្សព្វផ្សាយឲ្យបានហ្មត់ចត់ ដល់ប្រជាពលរដ្ឋ និងសិស្សជាដើម។ កត្តាទាំង៤យ៉ាងនេះហើយធ្វើឲ្យប្រជាពលរដ្ឋមានទម្លាប់អាក្រក់ យកសំរាមចោលពាសវាលពាសកាលដោយឥតសណ្តាប់ធ្នាប់ ពិសេសកូនសិស្សអង្គុយផ្តុំក្បាលគ្នាស៊ីត្រង់ណាចោះចោលត្រង់និងគ្មានសីលធម៌ក្នុងខ្លួន នៅតាមផ្លូវបេតុង និងផ្លូវលំ មួយចំនួន តាមបណ្ដាភូមិ សង្កាត់ ជាដើម។

ប្រជាពលរដ្ឋបាននិយាយថា បើអាជ្ញាធរ មន្ត្រីបរិស្ថាន និងក្រុមហ៊ុនស៊ិនទ្រីព្រមទាំងប្រជាជនពួតដៃគ្នាជួយសំអាតគ្នានោះអាចនិងបន្ថយសំរាមចោលពាសវាលពាសកាលបាន។
សព្វថ្ងៃនេះគេបានឃើញមានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះទៅធ្វើការអប់រំ ឬសម្របសម្រួល នូវផលប៉ះពាល់ដល់បញ្ហាសុខភាព អនាម័យ និងបរិស្ថាន បែបនេះដែរតែអត់ប្រសិទ្ធភាព។

មន្ត្រីតែងចុះអប់រំ ផ្សព្វផ្សាយ បានហាមឃាត់ពលរដ្ឋ អ្នកអូសរទេះ ស៊ីឈ្នួលដឹកសំរាម យកមកចោល តាមទីសាធារណៈដូច្នេះ។ មន្ត្រី បានបន្ទោសទាំងពលរដ្ឋ ជាអ្នកចោលសំរាម ទាំងក្រុមហ៊ុនស៊ីនទ្រី ជុំវិញការកកស្ទះសំរាមនេះ។ ករណីនេះ ភូមិ និងសង្កាត់ ក៏បានរាយការណ៍ ជូនក្រុងហើយដែរ ដើម្បីជួយអន្តរាគមន៍។
ចំណែកអ្នកគ្រប់គ្រង ផ្នែកអនាម័យក្រុង នៃក្រុមហ៊ុនស៊ិនទ្រី បានប្រាប់អ្នកសារព័ត៌មានថា នឹងពន្លឿនការប្រមូល ដឹកជញ្ជូនសំរាម ដោយឲ្យកម្មករស្រូតរូតការងារ ឲ្យបានលឿនប៉ុន្តែករណីនេះ មានបញ្ហាដែលកម្មករ លែងចង់ធ្វើការ នៅពេលសំរាមគរច្រើន ហើយស្អុយរលួយបែបនេះ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


