ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងព្រុចសែល មកកាន់ប្រទេសកម្ពុជាវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ត្រូវនឹងម៉ោង ៣ និង ០០នាទីរសៀលម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល ៥ថ្ងៃនៅតំបន់អឺរ៉ុប។

វត្តមានមន្ត្រីថ្នាក់ដឹកនាំជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល មានថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប ៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ម្សិលមិញ នៅទីក្រុងព្រុចសែល។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


