ព័ត៌មានជាតិ
លោក ម៉ាក្រុង អះអាងថា នឹងជំរុញក្រុមហ៊ុនបារាំងមកពិនិត្យមើលឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង អះអាងថា នឹងជំរុញក្រុមហ៊ុនបារាំងមកពិនិត្យមើល ឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនបារាំងមួយចំនួនហើយ កំពុងធ្វើធុរកិច្ចនៅកម្ពុជា។

ការអះអាងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅឯវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះថា ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅទីក្រុងប៉ារីស ប្រទេសបារាំងនាពេលថ្មីៗនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងបារាំង។

បើតាមលោកបណ្ឌិត កៅ គឹមហួន ជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន និងម៉ាក្រុង គឺធ្វើឡើងប្រកប ដោយភាពស្និតស្នាល ហើយជាលក្ខណៈប្រវត្តិសាស្រ្ដ អាចចាត់ទុកថា ជាការបើកទំព័រថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង។ ជំនួបនេះ ក៏អាចឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ឡើងដល់កម្រិតមួយទៀត ដែលមិនធ្លាប់មានពីមុនមករវាងថ្នាក់ដឹកនាំកម្ពុជា-បារាំង។

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានអះអាងនៅចំពោះមុខសម្ដេចតេជោថា លោកនឹងជំរុញក្រុមហ៊ុនបារាំង មកពិនិត្យមើលឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់យ៉ាងដូច្នេះ ថា «នៅក្នុងឱកាសនោះ ប្រធានាធិបតីបារាំង បានមានប្រសាសន៍ថា លោកនឹងជំរុញឲ្យក្រុមហ៊ុនបារាំង មកពិនិត្យមើលឱកាសវិនិយោគបន្ថែមទៀត នៅព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នយើងឃើញថា ក្រុមហ៊ុនបារាំងមួយចំនួនហើយ ដែលកំពុងតែមកបណ្ដាក់ទុន ធ្វើធុរកិច្ចនៅប្រទេសកម្ពុជារួចហើយ»។
គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបារាំង បានគូសរំលេចឡើងវិញអំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរ លង់រវាងប្រទេសទាំងពីរ។ ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឲ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


