Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រប្រសិទ្ធពរជ័យដល់សម្ដេច ហេង សំរិនឲ្យមានសុខភាពប្រសើរ

បានផុស

នៅ

ព្រះមហក្សត្រកម្ពុជា ព្រះបាទ នរោត្ដម សីហមុនីបានចេញព្រះរាជសារកោតសរសើរចំពោះ សម្តេចអគ្គមហាពញាចកី ដែលបានខិតខំអស់ពីកម្លាំងកាយ-ចិត្ត ដោយមិនគិតពីការនឿយហត់ដឹកនាំស្ថាប័នរដ្ឋសភា និងបានបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជសាររបស់ព្រះមហាក្សត្របានធ្វើឡើងបបន្ទាប់ពីព្រះអង្គបានទទួលព័ត៌មាន អំពីបញ្ហាសុខភាពរបស់ សម្តេចអគ្គមហាពញាចក្រី ដែលពុំអាចចូលរួមដង្ហែព្រះអង្គក្នុងព្រះរាជពិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត សីហមុនី នៅខេត្តសៀមរាប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ព្រះមហាក្សត្រក៏បាន ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ចាកផុតពីជំងឺទាំងពួង និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម