ព័ត៌មានជាតិ
ភរិយាឧកញ៉ា លី ឃុនថៃ លោកស្រី ខា ឡេង ជានរណា?
លោកស្រី ខា ឡេង ត្រូវបានគេស្គាល់ថា ជាភរិយារបស់លោកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមស្បែកជើងកម្ពុជា។ កើតឆ្នាំ១៩៨២ លោកស្រី ខា ឡេង មានស្រុកកំណើតនៅសង្កាត់លេខ៣ រាជធានីភ្នំពេញ ហើយលោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់។

សម្រាប់ការងាររដ្ឋវិញ លោកស្រី ខា ឡេង កំពុងបម្រើការនៅក្រសួងពាណិជ្ជកម្ម ដែលមានមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកលើកិច្ចការលើកស្ទួយស្រ្តី និងយេនឌ័រក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម បន្ទាប់ពីលោកស្រី ធ្លាប់បានធ្វើជាអនុរដ្ឋលេខាធិការ។ ក្រៅពីនេះ លោកស្រី ក៏ជាមេធាវីផងដែរ ប៉ុន្តែមិនប្រកបវិជ្ជាជីវៈ។

ដោយឡែក សម្រាប់ការងារគណបក្ស និងកិច្ចការសង្គមវិញ លោកស្រី ខា ឡេង ជាសមាជិកានៃក្រុមការងារគ្រប់គ្រងនិស្សិតអាហាររូបករណ៍សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងជាប្រធានក្រុមការងារចុះជួយឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


