ព័ត៌មានជាតិ
តើអ្នកបកប្រែភាសាបារាំងក្នុងជំនួបរវាងសម្ដេចហ៊ុន សែន និងលោក ម៉ាក្រុង ជានរណា?
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ប្រកបដោយភាពស្និទ្ធិស្នាលបំផុត។ ក្នុងនោះ គេសង្កេតឃើញមានអ្នកបកប្រែភាសាបារាំង-ខ្មែរ ជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងលោក ម៉ាក្រុង។ តើអ្នកបកប្រែភាសាបារាំង-ខ្មែរ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ម៉ាក្រុង ជានរណា?

លោក ឈីវ យីស៊ាង ជាអ្នកបកប្រែភាសាបារាំងជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងជំនួបជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំង។ កើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម លោក ឈីវ យីស៊ាង គឺជាអតីតនិស្សិតបរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជាអតីតនិស្សិតកម្ពុជាដែលបានទទួលការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង។ លោក ឈីវ យីស៊ាង បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកគរុកោសល្យភាសា និងវប្បធម៌នៃសាកលវិទ្យាល័យប៉ារីសទី៣-ស័របាននូវែល និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៃសាលាជាតិរដ្ឋបាលបារាំង។ រហូតក្នុងឆ្នាំ២០១៧ លោក ក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាធារណៈនៃសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង។

បើនិយាយអំពីបទពិសោធន៍កាងារ លោក ឈីវ យីស៊ាង ធ្លាប់ធ្វើជាអ្នកបកប្រែភាសាបារាំង-ខ្មែរ តាំងពីឆ្នាំ១៩៩៣ អំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនៅខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ និងធ្វើជាជំនួយការនាយកផ្នែកការសិក្សា (ជំនាញការបារាំង) នៅសាលាភូមិន្ទរដ្ឋបាល។ ក្រោយចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៩៧ លោកបានធ្វើជាគ្រូបង្ហាត់ភាសាខ្មែរ នៅវិទ្យាស្ថានជាតិនៃភាសា និងអរិយធម៌បូព៌ា ទីក្រុងប៉ារីស ដែលកាលណោះលោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅបារាំង។ ក្នុងឆ្នាំ១៩៩៩ លោក ឈីវ យីស៊ាង បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយធ្វើជាសាស្ត្រាចារ្យផ្នែកវិធីសាស្ដ្រស្រាវជ្រាវ និងវប្បធម៌ទូទៅ (ជាភាសាបារាំង) នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បន្ទាប់មក លោក ឈីវ យីស៊ាង បានចាប់ផ្ដើមចូលបម្រើការងារនៅខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា ជាសមាជិកក្រុមលេខាសម្តេចតេជោ ជាជំនួយការសម្ដេចតេជោ នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាអនុប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាន។
រហូតដល់បច្ចុប្បន្ននេះ លោក ឈីវ យីស៊ាង កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីលោកបានកាន់ជាអនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


