Connect with us

ព័ត៌មានជាតិ

៥ឆ្នាំ ស្ថាប័នរដ្ឋ និងឯកជនទទួលយកជនមានពិការភាពចូលបម្រើការងារជិត ៤ម៉ឺននាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៥ឆ្នាំនេះ ស្ថាប័នរដ្ឋ និងឯកជនបានទទួលយកជនមានពិការភាពចូលបម្រើការងារប្រមាណជិត ៤ ម៉ឺននាក់ ក្នុងនោះវិស័យឯកជនជាង ២ ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាជាតិស្តីពី ការងារ និងមុខរបរប្រកបដោយបរិយាបន្ន សម្រាប់ជនមានពិការភាព ឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែធ្នូនេះ លោកស្រី ព្រុំ សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានស្តារសម្បទារបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០១៨-២០២២) ជនពិការទទួលបានឱកាសសេដ្ឋកិច្ចពីកម្មវិធីសហការជាមួយអង្គការដៃគូមានចំនួនជាង ៧ ពាន់នាក់, ជនពិការត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ មានជាង ១ម៉ឺន ៦ពាន់នាក់, និងជនពិការត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅតាមស្ថាប័នឯកជន មានជាង ២ម៉ឺននាក់ ខណៈជនពិការក្រីក្រនៅតាមសហគមន៍ទទួលបានរបបឧបត្ថម្ភគោលនយោបាយ មានរហូតដល់ជាង ៨ម៉ឺននាក់។

លោកស្រី បានបន្តថា ចាប់តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ឆ្នាំ២០២២ ជនពិការជាង ១ម៉ឺន ៧ពាន់នាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពី មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ JCIA និងអង្គការបន្ទាយព្រាប JSC ក្នុងនោះរយៈពេល ៥ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការទាំងពីរ បានបណ្តុះបណ្តាលសិស្សជាង ៣០០នាក់, ប្រកបមុខរបរចំនួន ១១១នាក់, និងបម្រើការងារចំនួន ៥៦នាក់។

លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឱ្យវិស័យឯកជនបន្តទទួលយកជនមានពិការភាពចូលបម្រើការងារ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីធានាឱ្យមានការពង្រឹងគុណភាពសេវា និងការជួយគាំទ្រជនមានពិការភាពឱ្យទទួលបានឱកាសការងារ និងការពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យបានកាន់តែប្រសើរឡើង។

លោកបានបន្តថា ការទទួលយកជនមានពិការភាពចូលបម្រើការងារក្នុងវិស័យឯកជន គឺជាការចូលរួមបង្កើនឱកាសសេដ្ឋកិច្ចបន្ថែម សម្រាប់ជនមានពិការភាព ព្រមទាំងពង្រឹងភាពអង់អាច និងសមត្ថភាពសមស្របសម្រាប់ជនមានពិការ ដើម្បីពួកគេអាចចាប់យកឱកាសទាំងនោះ ដើម្បីជីវភាព និងជិវិតឯករាជ្យ។

លោក ហាច ហ៊ាន បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល តែងតែជំរុញឱ្យក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ឱ្យទទួលជនមានពិការភាពចូលបម្រើការងារ តាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យស្តីពី ការជ្រើសរើសជនមានពិការភាព ចូលបម្រើការងារ ដែលមាន ២ភាគរយសម្រាប់ស្ថាប័នរដ្ឋ និង ១ភាគរយសម្រាប់វិស័យឯកជន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម