ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បង្កើតកម្មវិធីជាច្រើនទទួលភ្ញៀវទេសចរកម្សាន្តថ្ងៃឆ្លងឆ្នាំសកល

សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅចុងសប្តាហ៍នេះថា ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និង ចូលឆ្នាំសកលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង មន្ទីរអង្គរភាពពាក់ព័ន្ធនានា រៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តសប្បាយនៅខេត្តសៀមរាប ដូចជា កម្មវិធីជិះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ការតាំងពិព័រណ៍ កម្មវិធីផ្សារទឹក កម្មវិធីប្រគុំតន្ត្រីនៅសួនព្រះរាជដំណាក់ និង នៅតំបន់ផាប់ស្ត្រីត តន្ត្រីស្គរដៃ មានរៀបចំភ្លើងលម្អតាមដងស្ទឹង និងតាមស្ពាន ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តដំណាក់ និងមានរៀបចំអនាម័យ សណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ។

ក្នុងកម្មវិធីទាំងនេះ នឹងចាប់ផ្តើមលេងកម្សាន្តពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ។ លោក លី វណ្ណៈ បានបន្តទៀតថា ការរៀបចំរហូតមកដល់ថ្ងៃនេះសម្រេចបាន ៣០ ទៅ៤០%ហើយ ហើយទាំងនេះក៏ដោយសារស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍អ្វីនោះឡើយ ព្រមទាំងការបើកប្រទេសឡើងវិញផងដែរ។
លោកក៏បានរំពឹងថា នៅក្នុងឱកាសឆ្លងឆ្នាំសកល២០២២ ចូល២០២៣នេះ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរជាច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក។
ជាមួយគ្នានេះ លោក ហ្វី លិបកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងដែរថា ឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប បានតុបតែងលម្អក្រុងបានល្អណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែលោកមើលឃើញថា សន្ទុះនៃការកក់បន្ទប់ស្នាក់នៅហាក់នៅមិនទាន់មានច្រើននៅឡើយទេ។ ម៉្យាងទៀតបន្ទាប់ពីស្ថានភាពកូវិដមានការធូរស្រាល យើងទើបតែទទួលបានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបនេះវិញបានប្រមាណជា ៣០%ប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក្តីលោកគិតថា ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ពួកគាត់មិនសូវចូលចិត្តកក់បន្ទប់ស្នាក់នៅមុនទេ ពួកគាត់មកដល់ទើបជួលបន្ទប់ស្នាក់នៅតែម្តង ។ ដូច្នេះយើងក៏រងចាំមើលសន្ទុះភ្ញៀវទេសចរនៅថ្ងៃឆ្លងឆ្នាំតែម្តង។ នេះជាការបន្ថែមរបស់លោក ហ្វី លិបកៅ៕ គឿន វេត



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


