មិន​ចប់ត្រឹមហ្នឹង​ទេ! អធិការ​​រង់ចាំពាក្យ​បណ្តឹង​ ករណី​ហិង្សា​លើ​ជនរងគ្រោះរហូត​ដល់​ដេកពេទ្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មិន​ចប់ត្រឹមហ្នឹង​ទេ! អធិការ​​រង់ចាំពាក្យ​បណ្តឹង​ ករណី​ហិង្សា​លើ​ជនរងគ្រោះរហូត​ដល់​ដេកពេទ្យ

Published

on

​លោក ភី ឆុន អធិការ​នគរបាល​ស្រុក​សំរោង បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២១​ថា ពេលនេះ​សមត្ថកិច្ច​កំពុង​រង់ចាំ​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​រងគ្រោះ ដែល​បាន​ចោទ​ប្រកាន់​ថា មន្ត្រីជលផល​បាន​វាយដំ​រហូតដល់​ក្បែរ​ស្លាប់ ហើយ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នោះ​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​រង់​ចាំតែ​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ដាក់ពាក្យ​បណ្តឹង​ភ្លាម សមត្ថកិច្ច​នឹង​ចុះ​ធ្វើការ​ស៊ើបអង្កេត​តែម្តង​។

គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​មករា មាន​បុរស​ម្នាក់​ដែល​មាន​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​(​គ​) ស្រុក​អង្គរបុរី បាន​រង​របួស​ធ្ងន់​ក្នុង​សភាព​ដូច​ត្រូវ​គេ​វាយដំ ដោយ​ត្រូវ​បាន​មន្ត្រីជលផល​បញ្ជូន​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក បុរស​រូបនោះ​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត រាជធានី​ភ្នំពេញ​។​

​តាម​រយៈ​បងថ្លៃ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ភឹម វី អាយុ ៤០ ឆ្នាំ នៅ​យប់កើតហេតុ​នោះ ជនរងគ្រោះ រួមជាមួយ​អ្នកភូមិ​ចំនួន​២​នាក់​ទៀត បាន​ចេញទៅ​ឆក់​ត្រី​នៅ​ចំណុច​កោះ​អញ្ចាញ ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​សំរោង​, ហើយ​នៅពេលនោះ ក៏មាន​ទូក​របស់​មន្ត្រីជលផល ដែល​ដឹកនាំ​ដោយ​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ បា​នមក​ដល់ ពេលនោះ​អ្នកភូមិ​២​នាក់​ទៀត​ ក៏បាន​រត់​រួច​ដោយ​នៅ​សល់តែ​ជនរងគ្រោះ​ ត្រូវបាន​គេ​ចាប់​យកទៅ ហើយ​ក្រោយមក​ទើប​មាន​គេ​ទូរសព្ទ​ឲ្យ​ទៅ​មើល​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ដូច​ត្រូវគេ​វាយ​។

យ៉ាងណាក៏ដោយ ចំពោះ​ករណីនេះ បើតាម​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​ថា នេះ​គឺជា​ករណី​ទូក​បុក​គ្នា​។ លោក​ថា នៅ​យប់នោះ លោក​រួមជាមួយ​ក្រុមការងា​រ​បាន​បើកទូក​ល្បាត ហើយក៏​មាន​ទូក​មួយ​បាន​មក​បុក​ទូក​របស់លោក បន្ទាប់មក​លោក​ក៏​បត់​ទូក​ត្រឡប់មកវិញ​ ដើម្បី​សួរនាំ ហើយក៏​ឃើញ​មនុស្ស​២​នាក់​បាន​ហែល​ទឹក​រត់ ដោយ​ប្រហែល​គេ​ខ្លាច​ក្រុម​លោក​ចាប់ ព្រោះ​គេ​ប្រព្រឹត្ត​បទល្មើស​នេសាទ បន្ទាប់មក​លោក​ក៏​ឃើញ​ជនរងគ្រោះ​រងរបួស ហើយ​លោក​ក៏បាន​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ព្រមទាំង​ស្វែងរក​គ្រួសារ​ជនរងគ្រោះ​ផង​ដែរ​។ លោក​នៅតែ​បញ្ជាក់​ថា ករណី​នេះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ជា​ករណី​ហិង្សា​នោះ​ឡើយ​។

​សម្រាប់​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​តាកែវ បាន​មានប្រសាសន៍ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បានករណី​នេះ គឺជា​ករណី​ទូក​បុក​គ្នា តែ​ប្រសិនបើ​មន្ត្រី​របស់​លោក​បាន​ប្រើ​ហិង្សា​លើ​ជនរងគ្រោះ ដូច​ការចោទប្រកាន់​មែន លោក​នឹង​ចាត់វិធានការ​តាមច្បាប់​៕

អត្ថបទ៖ ​វីរៈ

សូមចុចអាន៖ ​បុរសម្នាក់​ ត្រូវ​បាន​ក្រុម​មន្ត្រីជលផល​វាយរហូត​ បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services