ព័ត៌មានជាតិ
តើរដ្ឋលេខាធិការក្រសួងការពារជាតិទាំង១៩រូប ទទួលបន្ទុកការងារអ្វីខ្លះក្នុងកិច្ចការពារជាតិ?
ក្រសួងការពារជាតិ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់ការដឹកនាំ និងគ្រប់គ្រងលើកិច្ចការពារជាតិ បូរណភាពទឹកដី និងធានានូវឯករាជ្យភាពជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រី គឺកំពុងកាន់ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយទទួលដឹកនាំការងាររួមរបស់ក្រសួង ចាត់ចែងរាល់សកម្មភាពរបស់ក្រសួងលើគ្រប់វិស័យ និងដឹកនាំផ្ទាល់អគ្គនាយកដា្ឋននយោបាយ និងកិច្ចការបរទេស អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងនាយកដ្ឋានបុគ្គលិក។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងការពារជាតិនីមួយៗ ក៏មានភារកិច្ចផ្សេងៗគ្នាដែរ ដើម្បីធានាបាននូវនិរន្តរភាពការងាររបស់ក្រសួងប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពកាន់តែប្រសើរឡើង។ កិច្ចការដែលរដ្ឋលេខាធិការទាំងនោះ ទទួល រួមមាន៖
១/ លោក នាង ផាត ជារដ្ឋលេខាធិការប្រចាំការ ទទួលដឹកនាំលើការងារអគ្គលេខាធិការដ្ឋាន និងសាកលវិទ្យាល័យការពារជាតិ។

២/ លោក ចាយ សាំងយុន ជារដ្ឋលេខាធិការ ទទួលដឹកនាំលើការងារនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានវិស្វកម្ម។

៣/ លោក ម៉ឹង សំផន ជារដ្ឋលេខាធិការ ទទួលដឹកនាំលើការងារអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

៤/ លោក ឯល វ៉ាន់សារ៉ាត ជារដ្ឋលេខាធិការ ទទួលដឹកនាំលើការងាររបស់នាយកដ្ឋានភូមិសាស្ត្រ ស្ថាប័នតុលាការយោធា និងស្ថាប័នអយ្យការយោធា។

៥/ លោកស្រី ដាំ ដារីនី ជារដ្ឋលេខាធិការ ទទួលដឹកនាំលើការងារនាយកដ្ឋាននីតិកម្ម និងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ។

៦/ លោក ជៀង អំ ជារដ្ឋលេខាធិការ ទទួលដឹកនាំលើការងាររបស់អគ្គនាយកដ្ឋានយោធសេវា និងនាយកដ្ឋានអធិការកិច្ច។

៧/ លោក អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលដឹកនាំលើការងារនាយកដ្ឋានអភិវឌ្ឍន៍។

៨/ លោក ប៊ុន លើត ជារដ្ឋលេខាធិការក្រសួងការពាជាតិ ទទួលដឹកនាំលើការងារអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នាយកដ្ឋានបញ្ជូនសារ និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។

៩/ លោក ភួង ស៊ីផាន ជារដ្ឋលេខាធិការ ទទួលបន្ទុកគណៈកម្មាការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស។

១០/ លោក ឈុំ សុជាត ជារដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការជាអ្នកនាំពាក្យ។

១១/ លោក ឃឹម ប៊ុនសុង ជារដ្ឋលេខាធិការ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។

ដោយឡែក រដ្ឋលេខាធិការចំនួន ៨រូបទៀត រួមមាន លោក យន្ត មីន លោក ហ៊ុយ ពិសិដ្ឋ លោក ព្រហ្ម ឌិន លោក ប៊ុន សេង លោក អ៊ុំ បុត្រ លោក ឃុន វុធ លោក ដាំ ដារ៉ារិទ្ធ និងលោក សាវ សុខ ជារដ្ឋលេខាធិការ ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំង ជួយកិច្ចការផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រគល់ឲ្យ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


