ព័ត៌មានជាតិ
ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែនឹងបញ្ឈប់ទាំងស្រុង ក្រោយទុកឲ្យប្រមូលផលហើយ
ប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យលើការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែថា បានត្រូវរូវគ្នាជាមួយមន្ត្រីនៃមន្ទីរជលផលខេត្តទើបមានការកើតឡើងយ៉ាងអនាធិបតេយ្យជាច្រើនកន្លែងនៅប៉ែកខាងលើនៃដងស្ទឹងសង្កែ ចាប់ពីចំណុចភូមិចិនរហូត ដល់ភូមិកំពង់ពិល ដោយមិនគិតអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការបំពុលបរិស្ថានដល់ទឹកដងស្ទឹងសង្កែដែលមានការប្រឈមចំពោះសុខភាពពលរដ្ឋដែលរស់នៅប៉ែក ខាងក្រោមនៃស្ទឹងសង្កែដែលធ្លាប់បានប្រើប្រាស់ទឹកប្រចាំថ្ងៃ។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបញ្ជាក់ថា ពិតជាមានការប៉ះពាល់ធ្ងន់ធ្ងរណាស់មិនអាចទទួលយកបានឡើយ។
ជុំវិញការចិញ្ចឹមត្រីក្នុងដងស្ទឹងសង្កែនេះ បើយោងតាមសម្តីលោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលខេត្តបាត់ដំបង បានប្រាប់ដល់អ្នកសារព័ត៌មានកន្លងមកថា បែរចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចាប់ពីភូមិចិនទៅមានប្រមាណជិត៥០ទីតាំងដែលកំពុងចិញ្ចឹមត្រីប្រភេទដូចជា ត្រីក្រហម និងត្រីឡាត្យា អស់រយ:ពេលយូរឆ្នាំមកហើយចន្លោះពីឆ្នាំ ២០១៧-២០២២។ កាលណោះវាមានទំហំតិចតូចប៉ុណ្ណោះ ដោយក្នុងបែរនិមួយៗមានការចិញ្ចឹមត្រីប្រហែល៥០០០ក្បាលប៉ុណ្ណោះ។
លោក ជួង សុភា ទទួលស្គាល់ថា ការចិញ្ចឹមត្រីប្រើចំណីបែបនេះពិតជាមានផលប៉ះពាល់ដល់ទឹកស្ទឹងពិតមែន។

មហាជននិងពលរដ្ឋថា លោកប្រធានមន្ទីររូបនេះនិយាយឲ្យតែផុតពីមាត់ ខណះដែលដឹងថាមានផលប៉ះពាល់ហើយមិនព្រមអនុវត្តបង្ក្រាបទុកទាល់តែមានទំហំធំហើយប៉ះពាល់បរិស្ថានទឹកកាន់តែធ្ងន់ធ្ងររហូតមកដល់ពេលនេះ ក្រសួងគួរពិនិត្យលើការងាររបស់មន្ត្រីរូបនេះ ។
កាលពីថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ដោយក្នុងនោះក៏មានការចូលរួមពីមន្ទីររបរិស្ថាន មន្ទីរកសិកម្ម រួមទាំងមន្ត្រីមន្ទីរនិងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ថ្មីៗនេះដែររដ្ឋបាលខេត្តក៏បានបើកកិច្ចប្រជុំមួយ ដោយឯកភាពគ្នាលើគោលការមួយពាក់ព័ន្ធករណីខាងលើដោយទុកឱកាសឲ្យអ្នកដែលបានចិញ្ចឹមហើយបានប្រមូលផលសិន ទើបធ្វើការបញ្ឈប់ការចិញ្ចឹមបន្តទាំងស្រុងតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


