ព័ត៌មានជាតិ
សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន យល់ដឹងពី តួនាទីផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា
សិក្ខាសាលាសារព័ត៌មាន ស្តីពី “តួនាទីផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា” ដែលរៀបចំឡើងដោយរាជយបណ្ឌិត្យសភាកម្ពុជា និង ក្លិបអ្នកកាសែតកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ ក៏មានវត្តមានរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ដល់អ្នកសារព័ត៌មានឱ្យបានយល់ដឹងពីច្បាប់ និងនីតិវិធីប្រព័ន្ធ និងដំណើរការបោះឆ្នោត ក៏ដូចជាតួនាទី ក្របខណ្ឌសីលធម៌របស់ប្រព័ន្ធផ្សព្វផ្សាយកំឡុងពេលរាយការណ៍ព័ត៌មាន បោះឆ្នោត។ លើកកម្ពស់អ្នកសារព័ត៌មានអាជីពចំពោះ សមត្ថភាពវិភាគ និងស៊ើបអង្កេតព័ត៌មានទាក់ទងនឹងការបោះឆ្នោត។ ក្នុងនោះ ក៏លើកកម្ពស់ការចូលរួមចំណែកប្រឆាំងនូវព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ និងក្លែងបន្លំ របស់ប្រទេសមហាអំណាចមួយចំនួនផងដែរ។

បណ្ឌិត គិន ភា មានប្រសាសន៍បន្តថា សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៣ខាងមុខនេះ អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ពិតជាសំខាន់ណាស់ក្នុងការពាំនាំនូវព័ត៌មាន និងទិដ្ឋភាពពិតប្រាកដអំពីការបោះឆ្នោតនៅកម្ពុជា ជូនដល់ប្រជាជន និងសាកលលោក។
ទោះបីជាកម្ពុជាមានការបោះឆ្នោត ៦លើក រួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែ វគ្គបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានចំពោះការរាយការណ៍ព័ត៌មានច្បាស់លាស់កំឡុងពេលបោះឆ្នោត ហាក់មិនសូវមានច្រើនឡើយ។ ហេតុដូច្នេះ លោក គិន ភា និងភាគីពាក់ព័ន្ធ បានពិគ្រោះដើម្បីបង្កើតសិក្ខាសាលានេះឡើងមក ដោយលោកសង្ឃឹមថា អ្នកសារព័ត៌មាននឹងផ្សព្វផ្សាយព័ត៌មានដោយ ភាពច្បាស់លាស់ មិនបំភ្លៃ និងប្រកបដោយក្រមសីធម៌ជូនសាធារណជន។ នេះបើតាមការលើកឡើងរបស់លោក គិន ភា។

គួរបញ្ជាក់ថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះ មានសិក្ខាកាមចូលរួមសរុប ៥៤រូប ស្រី ១៦រូប។ សិក្ខាកាមទាំងនោះមកពី អង្គភាពស្ថាប័នចំនួន ២៦ មានដូចជា គ.ជ.ប, ស្ថាប័នស្រាវជ្រាវ ២អង្គភាព, សារព័ត៌មានបោះពុម្ព និងអនឡាញ ១៥អង្គភាព, វិទ្យុ ៣អង្គភាព, ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព។
ចំពោះវាគ្មិន ដែលជាគ្រូបង្គោលសម្រាប់សិក្ខាសាលានេះ គឺមាន ៩រូប។ ក្នុងនោះសុទ្ធតែជាថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយជាដើម ដែលមកពីប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និងអូស្រ្តាលី៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


