ព័ត៌មានជាតិ
រោងចក្រផលិតសំបកកង់រថយន្តមួយត្រូវការកម្លាំងពលកម្ម ១៥០០នាក់សម្រាប់ផលិតនាំចេញទៅអាមេរិក
រោងចក្រផលិតសំបកកង់រថយន្តនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវការកម្លាំងពលកម្មប្រមាណ១៥០០នាក់ ដើម្បីផលិតសំបកកង់រថយន្តតូចធំប្រមាណជិត២ម៉ឺនគ្រឿងនាំចេញទៅសហរដ្ឋអាមេរិក។

រោងចក្រផលិតសំបកកង់រថយន្តនេះកំពុងសាងសង់លើផ្ទៃដី២៨ហិកតា ដោយជំហ៊ានទី១ សាងសង់លើផ្ទៃដី ១០ហិកតា សាងសង់បាន៦០ភាគរយ និងដំឡើងមាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ ក្នុងនោះ ៣ជួរជាម៉ាស៊ីនស្វ័យប្រវត្តិ មិនចាំបាច់ប្រើមនុស្ស និង២ជួរផ្សេងទៀតដោយប្រើប្រាស់កម្លាំងពលកម្ម ចំនួន១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចប្រើពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡានធំអាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល ៦០វិនាទី។ ចំពោះការប្រើប្រាស់វត្ថុធាតុដើម កៅស៊ូ ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។

ក្នុងដំណើរចុះពិនិត្យគម្រោងសាងសង់រោងចក្រផលិតសំបករថយន្តកាលពីថ្ងៃទី២៨ធ្នូ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញដល់យុវជនខ្មែរត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាស ដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន ព្រោះថា រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផលដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។

លោកអភិបាលខេត្តបានបន្តថា ជាក់ស្តែងដូចជាអ្នកដាំកៅស៊ូនៅកម្ពុជា នៅពេលមានរោងចក្រផលិតសំបកកង់រថយន្តត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់៣០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ ដូច្នេះមិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាពពីធ្វើស្រែ ដីមកជាការដាំដុះកៅស៊ូ។

លោកអភិបាលខេត្ត បានបន្តទៀតថា រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការនៃប្រទេសនីមួយៗមានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ទៅតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន។ ការផលិតរបស់សុទ្ធសឹងតែនាំទៅអឺរ៉ុប និងអាមេរិក ទោះបីជាប្រទេសទំនើបក៏នៅតែត្រូវការ ផលិតផលពីកម្ពុជា យើងក៏ត្រូវការផលិតផលរបស់គេត្រឡប់មកវិញផងដែរ គឺជាផលិតផលបំពេញបន្ថែម៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ