Connect with us

ព័ត៌មានជាតិ

ចម្ងាយ​​ផ្លូវ​នៅ​សល់​​ជាង ១ គីឡូម៉ែត្រ​​ពីកោះធំទៅក្អមសំណរ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៣

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កណ្តាល បានដាក់ផែនការ​នឹង​បញ្ចប់ការស្ថាបនា​​ផ្លូវ​មួយ​ខ្សែ​​ភ្ជាប់​​ពី​ស្រុក​កោះ​ធំ​ទៅ​ច្រក​ក្អមសំណរ​ ខណៈ​នៅ​សល់​ប្រវែង​ជាង ១ គីឡូម៉ែត្រ​ទៀត​មិនទាន់​រួចរាល់។

លោក នូវប៉េង ច័ន្ទតារា អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កណ្តាល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹកនេះ​ថា កំណាត់​ផ្លូវ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​តាំង​ពី​ឆ្នាំ ២០១៨ មាន​ប្រវែង​ជាង ១០ គីឡូម៉ែត្រ មក​ដល់​ពេល​នេះ​នៅសល់​ជាង ១ គីឡូម៉ែត្រ​ទៀត​​មិន​ទាន់សាងសង់​បញ្ចប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ​ក្នុង​ប្រវែង​ផ្លូវ​ជាង ១០ គីឡូម៉ែត្រ ដែល​នៅ​សល់​ជាង ១ គីឡូម៉ែត្រ លោក​អភិបាល​ខេត្ត​បាន​ដាក់​ផែនការ​ធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២៣​នេះ។ ផ្លូវ​ដែល​សល់​ជាង ១ គីឡូម៉ែត្រ​នេះ​​ ការ​សាងសង់​បញ្ចប់​ក៏​មានប៉ះពាល់​ដល់​ផល​ដំណាំ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​កំពុង​ជំរុញ​​ដោះស្រាយ​​ឲ្យ​ចប់​សព្វគ្រប់។

មន្រ្តី​ខេត្ត​រូប​នេះ​បាន​បញ្ជាក់​ថា ដោយសារ​ជាតំបន់លិចទឹក​កំណាត់​ផ្លូវ​​ថ្មីនេះ​​​ត្រូវ​លើក​ឲ្យ​ខ្ពស់​ផុត​ពី​ទឹកហើយ​ជា​ជំហាន​ដំបូង​ត្រូវ​​ស្ថាបនា​ជា​ផ្លូវដី​​សិន ហើយ​អនាគត​អាច​នឹង​លើក​កម្រិត​ជា​ផ្លូវ​បេតុង​តែ​ម្តង។

កាលពី​ឆ្នាំ​២០១៨ ជំនាន់​លោក ម៉ៅ ភិរុណជា​អភិបាល​ខេត្ត​កណ្តាល បាន​បើកការដ្ឋាន​ស្ថាបនា​មាន​​ប្រវែង​ជាង ១០ គីឡូម៉ែត្រ ​បំបែក​ចេញ​ពី​ផ្លូវ​ខេត្ត​លេខ​ ១១០​ ចំណុច​គីឡូម៉ែត្រ​លេខ​៩០ ស្ថិត​ក្នុង​​​​ភូមិ​ព្រែក​ទន្លា​ ឃុំ​ព្រែកជ្រៃ​ ស្រុក​កោះធំ​ ទៅ​ទល់​ជាមួយ​ផ្លូវ​លេខ​១១៨​ A ចំណុច​គីឡូម៉ែត្រ​លេខ​ ៤៥​ ស្ថិត​ក្នុង​ឃុំ​ក្អមសំណរ​ ស្រុក​លើកដែក​។

ផ្លូវ​នេះ​មាន​សារសំខាន់​តភ្ជាប់​ពី​តំបន់​ប្រជុំជន​នៅស្រុក​កោះធំ​ទៅ​ច្រក​ព្រំដែន​ក្អម​សំណរក្នុង​ស្រុកលើកដែក ប្រប​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម។

លោក នូវប៉េង ច័ន្ទតារា​បាន​ឲ្យកម្ពុជា​ថ្មី​ដឹង​ថា នៅ​ខែ​នេះ​បង​ប្អូន​អាច​ធ្វើ​ដំណើរ​ទៅ​លេង​បាន​ដើម្បី​បាន​ឃើញ​ជាក់ស្តែង​និង​អាច​ស្វែង​យល់​ពី​តំបន់​ព្រំដែនកម្ពុជា​វៀតណាម​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម