ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ផ្ដល់អាហារូបករណ៍ដល់ សិស្សក្រីក្រ២រូបបន្តការសិក្សានៅមហាវិទ្យាល័យ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចផ្ដល់អាហារូបការណ៍១០០ភាគរយដល់សិស្សក្រីក្រចំនួន២រូបដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមិនមានលទ្ធភាព ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ការផ្ដល់អាហារូបករណ៍នេះ គឺបន្ទាប់ពីលោកអភិបាលខេត្តបានឃើញការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន«កម្ពុជាថ្មី» និងតាមរយៈសំណូមពរដោយផ្ទាល់ពីសាម៉ីខ្លួនរបស់សិស្សទាំង២រូប។

យុវសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមិនមានលទ្ធភាព ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សាទាំង២រូប គឺទី១. យុវសិស្ស ឌឿន ស្រីឡាវ ភេទស្រី ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យ ហ៊ុន សែន ស្គន់។ យុវសិស្សរូបនេះ ទទួលបាននិទ្ទេស B ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២។ ទី២. យុវសិស្ស ហ៊ុំ រដ្ឋា ភេទប្រុស ដែលយុវសិស្សរូបនេះ ទទួលបាននិទ្ទេស E ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១។
រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូថា លោក អ៊ុន ចាន់ដា ក្នុងនាមជាអភិបាលខេត្ត បានខិតខំស្វែងរកដំណោះស្រាយ ហើយបានសម្របសម្រួលជាមួយសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ជូនដល់សិស្សទាំងពីររូបនេះ។ ជាលទ្ធផល លោក អ៊ុន ចាន់ដា បានផ្ដល់អាហារូបករណ៍ ១០០ភាគរយដល់យុវសិស្សទាំង២ឲ្យបានបន្តការសិក្សានៅកម្រិតមហាវិទ្យាល័យ ដើម្បីជួយបំពេញបំណងប្រាថ្នារបស់យុវសិស្សទាំងពីររូបនេះ។ នៅក្នុងនោះ យុវសិស្ស ឌឿន ស្រីឡាវ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានីភ្នំពេញ និងយុវសិស្ស ហ៊ុំ រដ្ឋា ទទួលបានអាហារូបករណ៍១០០% នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


