ព័ត៌មានជាតិ
សម្ដេចតេជោ ៖ រដ្ឋបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ តាមប្រព័ន្ធធនាគារដដែល មិនអាចត្រឡប់ទៅបើកជាសាច់ប្រាក់ឡើងវិញទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារដដែល ដោយមិនអាចត្រឡប់ទៅបើកជាសាច់ប្រាក់ដោយផ្ទាល់ឡើងវិញនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពជាតិលេខ ៣១ និងលេខ ៣៣ នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឡប់ទៅបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាសាច់ប្រាក់ដោយផ្ទាល់ឡើងវិញនោះ ដោយនៅតែបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ដដែល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែនិយាយបន្តិច មានបងប្អូនមានកង្វល់ៗ មានខ្លះបាញ់តាម Messenger មកឲ្យខ្ញុំ ដោយមិនស្គាល់លេខទូរស័ព្ទរបស់ខ្ញុំ ហើយមានខ្លះក៏វាយមកឲ្យខ្ញុំ បន្ទាប់ពីឯកឧត្ដម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថា ស្នើសុំមករាជរដ្ឋាភិបាល ស្នើសុំមកនាយករដ្ឋមន្ត្រី ដើម្បីបើកសាច់ប្រាក់ឡើងវិញៗ បងប្អូនមានការបារម្ភថា ក្រែងលោខ្ញុំស្ដាប់ សុខ ទូច ខ្ញុំសូមជម្រាបថា ខ្ញុំក៏ជាអ្នកវិទ្យាសាស្រ្ដដឹកនាំ ហើយក៏អាចចាត់ទុកថា ជាអ្នកដឹកនាំដែលយូរជាងគេ និងគ្រប់ហេតុការណ៍ គ្រប់កាលៈទេសៈ គ្មានកន្លែងណា ដែលមិនមានបាត់ដៃ ហ៊ុន សែន នៅក្នុងទីនោះ ក្នុងរយៈពេលជិត ៤៤ឆ្នាំទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច មិនធ្វើតាមអ្វីដែលជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នោះទេ ដោយសារសម័យនេះជាសម័យឌីជីថល ហើយដែលការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារ។ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកបណ្ឌិត សុខ ទូច គ្រប់គ្រងមន្ត្រីរាជការនៅក្នុងរាជបណ្ឌិត្យសភាឲ្យបានល្អ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារដដែល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


