Connect with us

ព័ត៌មានជាតិ

លោក​ឃឹម ​ហ្វី ​ណង់​ អភិបាល​ស្រុក​បន្ទាយស្រី នឹងមិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​ដើរ​បិទ​ស្លាក​ផ្សព្វផ្សាយ​ពាសវាលពាសកាល​តាម​ដើមឈើ​ទៀត​ទេ

បានផុស

នៅ

សៀម​រា​ប ៖ ​អភិបាលស្រុក​បន្ទាយស្រី​បាន​ដឹកនាំ ក្រុមការងារ​ចម្រុះ ចុះ​ចាប់ផ្តើម​ដើរ​បក​ស្លាក​ទាំងអស់នេះ​ចេញ ពី​ដើមឈើ និង​មិនឱ្យ​បិទ​ឡើងវិញ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែងតែ​ទើសភ្នែក​យូរហើយ ស្ទើរតែ​គ្រប់​ដើមឈើ​ទាំងអស់​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅកាន់​ប្រាសាទបន្ទាយស្រី ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ស្លាក​ផ្សាយពាណិជ្ជកម្ម​ស្អេកស្កះ យ៉ាង​អនាធិបតេយ្យ និង​មិន​មាន​ច្បាប់​អនុញ្ញាត ធ្វើ​ឲ្យប៉ះពាល់​ទៅដល់​សោភ័ណភាព​សាធារណៈ និង​ភាព​ស្អាត​នៃ​បរិស្ថាន​នៅក្នុង​ស្រុក មិន​សម​នឹង​ភ្នែក​អ្នកទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​។

លោក​អភិបាល​បាន​បន្ត​ទៀត​ថា ទម្លាប់​ល្អ​ត្រូវ​ចេញពី​រឿង​តូចតាច​ទៅ ហើយ​ដើមឈើ​ក៏​មិនមែនជា​កន្លែង​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ដោយ​គ្មាន​ការទទួលខុសត្រូវ​នោះ​ដែរ​។ អាច​ចាត់ទុកថា នេះ​ជា​សេចក្តីជូនដំណឹង​ទុកជាមុន​ទៅដល់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ​ក្នុងពេល​កន្លងមក ហើយ​អាជ្ញាធរ​មូលដ្ឋាន​នឹង​ចាប់​ឲ្យ​ក្រុមហ៊ុន​ផ្ទាល់​ទទួលខុសត្រូវ និង​ធ្វើ​កិច្ចសន្យា ប្រសិនបើ​នៅតែ​បន្តសកម្មភាព​អនាធិបតេយ្យ​ដូច្នេះ​ត​ទៅ​មុខ​ទៀត​។ ស្រួល​រកមុខ​ទេ ព្រោះ​មាន​លេខ​ទូរសព្ទ​ទំនាក់ទំនង​នៅ​លើ​ស្លាក​ទាំងនោះ​រួច​ស្រាប់​ហើយ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម