ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា បន្តបេសកកម្មរុករកតំបន់ទេសចរណ៍នៅកម្ពុជា
ក្រោយបញ្ចប់ខេត្តក្រុងចំនួន ២៣ ក្រុមការងាររបស់រាជបណ្ឌិត្យសភាកម្ពុជានឹងចុះទៅខេត្តគោលដៅចំនួនពីរទៀតក្នុងបេសកកម្មបញ្ចប់ការរុករកតំបន់ទេសចរណ៍កម្ពុជាទូទាំង ២៥ ខេត្តក្រុង ដើម្បីផ្សព្វផ្សាយនៅលើវេបសាយនិងកម្មវិធីទូរសព្ទដៃ (App)។
លោក ឈិត វណ្ណឫទ្ធិ ប្រធានក្រុមដឹកនាំបេសកកម្មបានប្រាប់កម្ពុជាថ្មីថា នៅពាក់កណ្តាលខែមករានេះ ក្រុមការងារនឹងបន្តបើកយុទ្ធនាការរុករកតំបន់ទេសចរណ៍ក្នុងខេត្តគោលដៅចំនួនពីរទៀតគឺសៀមរាប និងព្រះវិហារ ក្នុងដំណើររុករកតំបន់ទេសចរណ៍ទូទាំងប្រទេសដើម្បីយកមកផ្សព្វផ្សាយនៅលើគេហទំព័រ និងនៅលើ App ទូរសព្ទដៃ។

លោករំពឹងទុកថា ដំណើរបេសកកម្មនេះនឹងទទួលបានជោគជ័យ បើទោះបីក្រុមការងារអាចជួបបញ្ហាប្រឈមខ្លះសម្រាប់ដំណើរចុះការងារលើកនេះក៏ដោយ។
»ជាធម្មតាការដើររុករកតំបន់ទេសចរណ៍នៅតាមតំបន់ប្រជុំជនមិនអីទេ តែតំបន់ខ្លះនៅឆ្ងាយពិបាកផ្លូវធ្វើដំណើរ កន្លែងខ្លះត្រូវដើរថ្មើរជើងរុករកតាមព្រៃ ហើយត្រូវដេកតាមផ្លូវក៏មានដែរ«។
លោកបញ្ជាក់ថា ខេត្តទាំងពីរនេះជាខេត្តគោលដៅចុងក្រោយសម្រាប់បេសកកម្មរុករកតំបន់ទេសចរណ៍ទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស។ តាមការចុះប្រមូលទិន្នន័យបឋមក្នុងខេត្តគោលដៅទាំងពីរ អាចមានទីតាំងតំបន់ទេសចរណ៍ប្រមាណ ៤០០ កន្លែង ដែលក្រុមការងារនឹងចុះស្រាវជ្រាវដល់ទីតាំងដើម្បីកត់ត្រាអាប់ដេតបន្ថែមចូលលើវេបនិងអេប។

លោកបន្តថា ក្រោយបញ្ចប់គម្រោងនេះនឹងជាផ្នែកមួយជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយ អាចឲ្យភ្ញៀវទេសចរងាយស្រួលសម្រេចចិត្តជ្រើសរើសដំណើរកម្សាន្ត ពេលមកទស្សនាប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏នឹងកាត់បន្ថយកត្តាអវិជ្ជមានឲ្យបានអតិបរមា គឺការកេងចំណេញទៅលើភ្ញៀវទេសចរពីសំណាក់អ្នកផ្តល់សេវាកម្ម។
គម្រោងរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) របស់រាជបណ្ឌិត្យសភាកម្ពុជាលើការបង្កើតវេបសាយទេសចរណ៍កម្ពុជា មានគោលបំណងបង្កើតកម្មវិធីទេសចរណ៍ សម្រាប់ប្រើប្រាស់នៅលើវេបនិងកម្មវិធីទូរសព្ទដៃ ដែលបង្ហាញលម្អិតអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានបង្កើតជាផែនទីបង្ហាញផ្លូវដល់ទេសចរជាតិនិងអន្តរជាតិ។
លោក ឈិត វណ្ណឫទ្ធិ គម្រោងនេះនឹងបង្កើនសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា តាមរយៈទិន្នន័យដែលក្រុមការងារបានចុះស្រាវជ្រាវចងក្រង អាចបង្ហាញដល់ទេសចរជាតិនិងអន្តរជាតិ ស្វែងរកពីតំបន់គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយមានបង្ហាញពីព័ត៌មានលម្អិតរួមទាំងផែនទីបង្ហាញផ្លូវធ្វើដំណើរផងដែរ។
គម្រោងបង្កើតវេបសាយទេសចរណ៍កម្ពុជារបស់រាជបណ្ឌិត្យសភាកម្ពុជា រៀបចំឡើងមានទាំងភាសាខ្មែរ អង់គ្លេស ចិន រុស្សី និងភាសាផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


