ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ អបអរសាទរខួបអនុស្សាវរីយ័លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា
ក្នុងនាមលោកទំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៣) នៅបរិវេណសាលាក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីសមាជិកក្រុមការងារ រដ្ឋបាលក្រុងបាវិត មន្រីរាជការជុំវិញក្រុង កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ មេភូមិ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋក្រុងបាវិត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានពលៈសាច់ស្រស់ ឈាមស្រស់ និងយកជីវិតធ្វើដើមទុន ក្នុងការរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ដ៏សែនឃោឃៅ ព្រមទាំងបានផ្តល់នូវកំណើតទី២ ជូនដល់ប្រជាជនកម្ពុជាកម្ពុជាទាំងមូល។

លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា ជ័យជម្នះ ៧មករា គឹជាមហាជោគជ័យដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា និងក៏ជាដំណើរចាប់ផ្តើមបង្កើតឲ្យមាននយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេសកម្ពុជា ជាពិសេសការចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសកម្ពុជាពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ក៏ដូចជាបានធ្វើឲ្យកម្ពុជាឈរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជុំវិញពិភពលោក។
លោកទេសរដ្ឋមន្រ្តី បានរំលឹកបន្ថែមទៀតថា យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ត្រូវតែចងចាំនិងដឹងគុណជាប់ជានិច្ចនូវគុណតម្លៃ ៧មករា និងគុណតម្លៃសន្តិភាព ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរកយ៉ាងលំបាក ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ យើងទាំងអស់គ្នាត្រូវប្រឆាំងដាច់ខាតចំពោះពួកអមិត្តទាំងឡាយណា ដែលតែងតែមានបំណងចង់បំផ្លាញនូវសុខសន្តិភាព និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្នុងនាមជាអ្នកបន្តវេន ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញា ថែរក្សាសមិទ្ធផលសម្រេចបានឲ្យបានគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗ ក្នុងការបន្តរស់នៅប្រកបដោយសុខដុមរមនា។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


