Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ វីរុសកូវីដបំប្លែងថ្មី XBB.1.5 មិនប្រាកដចូលមក ​តែពលរដ្ឋត្រូវចាក់វ៉ាក់សាំងដូសជំរុញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទូច​ឱ្យប្រជាពលរដ្ឋ​ទាំងអស់បន្តយកចិត្តទុកដាក់ចំពោះជំងឺកូវីដ១៩ ដែលអាចបន្តកើតមានឡើង ខណៈដែលវីរុសបំប្លែងខ្លួនថ្មីជាច្រើនកំពុងរាត្បាតជាសកល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិ​លេខ៧ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣នេះ ដោយសម្ដេចជំរុញឱ្យប្រជាពលរដ្ឋបន្តទទួលយកវ៉ាក់សាំង​ដែលត្រូវចាក់ដូសជំរុញដើម្បភាពស៊ាំនៅក្នុងខ្លួន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ព្រោះឥឡូវ​មានអាបំប្លែងថ្មី XBB ហើយមិនដឹងថា ទៅខាងមុខវាចេញអ្វីទៀត ហើយ XBB មិនទាន់ចូលមកដល់ស្រុកខ្មែរច្រើនទេ យើងមិនប្រាដកថា វាចូលមក ឬមិនចូលទេ ប៉ុន្តែមានជនជាតិកម្ពុជា ដែលរស់នៅប្រទេសក្រៅបានកើតវាស្រេចរួចទៅហើយ»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនដឹងថា ជំងឺកូវីដ១៩ អាចប្រែក្លាយទៅជាមេរោគអ្វីដទៃទៀត។ ដូច្នេះ!បានជាចាំបាច់ត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋឱ្យ​ទទួលយកវ៉ាក់សាំងបន្តទៅទៀត កុំឱ្យហួសពេលដល់សង្គ្រោះលែងបាន ទើបស្ដាយក្រោយ។

អង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា វីរុសបំប្លែងខ្លួនចុងក្រោយបំផុតនេះ ដែលក្លាយពូជពី អូមីក្រុង ហើយមានឈ្មោះជាផ្លូវការថា XBB.1.5 បានវាយប្រហាររួចទៅហើយក្នុងសហរដ្ឋអាមេរិក។

XBB.1.5 ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេសមួយចំនួនទៀតផងដែរ ​រួម​មាន​​បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អៀរឡង់ អូស្ត្រាលី សិង្ហបុរី និង​ឥណ្ឌា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម