ព័ត៌មានជាតិ
ពិព័រណ៍ការងារ នឹងធ្វើឡើងមួយថ្ងៃពេញ នៅCJCC
មជ្ឈមណ្ឌលប្រតិ្តបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំកម្មវិធី «CJCC-ពិព័រណ៏ការងារ ឆ្នាំ២០២៣» រយៈពេលមួយថ្ងៃ ដើម្បីផ្តល់ឱកាសការងារផ្សេងៗសម្រាប់សិស្ស និស្សិត និងសាធារណជនដែលត្រូវការការងារ។

«CJCC-ពិព័រណ៏ការងារ ឆ្នាំ២០២៣» នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅ CJCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមដោយសេរី។ ក្នុងពិព័រណ៌នេះ នឹងមានការចូលរួមដោយក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។ ពិព័រណ៌ការងារនេះ អ្នកចូលរួមអាចដើរទស្សនានៅស្តង់តាមក្រុមហ៊ុន ឬ ស្ថាប័នផ្សេងៗ ព្រមទាំង មានជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងករណីដែលអ្នកចូលរួមមានចំណាប់អារម្មណ៍ខាងផ្នែកអ្វីមួយ។ ដូច្នេះ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេបទៅជាមួយផង។

ឆ្លៀតក្នុងឱកាសនេះ លោកអ្នកអាចទទួលបានផលប្រយោជន៍៤ នៅក្នុងពិព័រណ៌នេះ។ ទី១ លោកអ្នកអាចស្វែងរក និងសាកសួរព័ត៌មានការងារដែលអ្នកពេញចិត្ត។ ទី២ ចូលរួមស្តាប់បទបង្ហាញពីក្រុមហ៊ុនផ្សេងៗ។ ទី៣ ចូលរួមសិក្ខាសាលា និងទី៤ គឺទទួលបានឱកាសប្រឹក្សាយោបល់អំពីការសិក្សា និងអាហារូបករណ៍ទៅប្រទេសជប៉ុន។

ពិព័រណ៌ការងារ តែងតែធ្វើឡើងជាញឹកញាប់នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការស្វែងរកការងារ និងក្រុមហ៊ុនដែលពួកគេស្រឡាញ់។ មនុស្សជាច្រើន តែងតែចាប់អារម្មណ៍ពិព័រណ៍ការងារនេះ ជាពិសេស គឺ សិស្ស និស្សិតតែម្តង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


