ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកអំពាវនាវដៃគូពាក់ព័ន្ធបន្តចូលរួមយុទ្ធនាការគំរូអហិង្សាក្នុងការអប់រំកូន
លោកស្រី ឈឹម រតនា ប្រធានយុទ្ធនាការគំរូអហិង្សានៃអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា បានអំពាវនាវដល់ដៃគូពាក់ព័ន្ធ សិល្បករ-សិល្បការនី និងសាធារណជនបន្តចូលរួមយុទ្ធនាការគំរូអហិង្សាតាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការអប់រំ និងការចិញ្ចឹមកូនតាមបែបវិជ្ជមាន។

ក្នុងពិធីប្រកាសផ្សព្វផ្សាយវីដេអូនៃយុទ្ធនាការ ស្តីពី «អាណាព្យាបាលជំនាន់ថ្មី៖ បទពិសោធ និងការចងចាំពីកុមារភាព» នៅថ្ងៃទី១៣ ខែមករាម្សិលមិញ លោកស្រី ឈឹម រតនា បានលើកឡើងថា ការប្រើប្រាស់អំពើហិង្សាលើកុមារនៅតែកើតមានឡើងដែលទាមទារឲ្យភាគីពាក់ព័ន្ធបន្តធ្វើការរួមគ្នាថែមទៀតក្នុងការលុបបំបាត់ និងបញ្ឈប់អំពើហិង្សាលើកុមារនៅកម្ពុជា។
បើតាមលោកស្រី ឈឹម រតនា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការទស្សនៈពិភពលោកបានអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងកិច្ចការពារ និងការចូលរួមរបស់កុមារ ជាពិសេសការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់រូបភាព។ លោកស្រី បន្តថា ក្នុងឆ្នាំ២០២២កន្លងទៅ គម្រោងកិច្ចការពារលើកុមាររបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានផ្ដល់ផលដល់កុមារចំនួនជាង ៣សែននាក់ ក្នុងនោះមានកុមារងាយរងគ្រោះចំនួនជាង ២សែននាក់។

ជាមួយគ្នានេះ ក្រោមយុទ្ធនាការគំរូអហិង្សាដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ត្រៀមនឹងផ្សព្វផ្សាយវីដេអូចំនួន៨ ស្តីពី«អាណាព្យាបាលជំនាន់ថ្មី៖បទពិសោធ និងការចងចាំពីកុមារភាព»។ វីដេអូខ្លីទាំងនេះបានបង្ហាញពីការចែករំលែកបទពិសោធនៃការចងចាំពីកុមារភាព ជាពិសេសការប្តេជ្ញាចិត្តក្នុងការចិញ្ចឹមកូនបែបវិជ្ជមានរបស់សិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាចំនួន ៤រូប រួមមាន៖ អ្នកនាង ឌុច លីដា អ្នកនាង ដួង ម៉ាណា កញ្ញា វ៉ាន់ម៉ៅ ហ្សូលីនដា និងលោក ទៀង អេងលាង ហៅខាយ។

តាមរយៈការបញ្ចាំងវីដេអូទាំង ៨នេះ លោកស្រី ឈឹម រតនា បានបង្ហាញក្ដីរំពឹងថា នឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការគំរូអហិង្សាក្នុងការជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការអប់រំកូនតាមបែបវិជ្ជមាន និងទំនាក់ទំនងអន្តរជំនាន់ ជាពិសេសបង្កើតទម្លាប់សន្ទនាគ្នាអស់ពីដួងចិត្តក្នុងការបង្កើតទំនាក់ទំនងរវាងអាណាព្យាបាលជាមួយកូនៗឲ្យកាន់ តែស្និទស្នាលថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


