ព័ត៌មានជាតិ
គ្រោងធ្វើទំនប់ប្រវែង ៦ គីឡូម៉ែត្រ ប្របដងស្ទឹងព្រែកត្នោតការពារទឹកជំនន់
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្ដស្ទឹងព្រែកត្នោត ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកនៅព្រឹកនេះបានស្រកចុះប្រមាណជាង ២ តឹក ខណៈប្រជាពលរដ្ឋនៅប្របមាត់ស្ទឹងព្រែកត្នោតមួយចំនួនស្ថិតក្នុងការព្រួយបារម្ភ។

អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា រដ្ឋាភិបាលមានផែនការធ្វើទំនប់ប្រវែង ៦ គីឡូម៉ែត្រនៅប្របមាត់ស្ទឹងព្រែកត្នោត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋពីការវាយប្រហារដោយទឹកជំនន់។
លោក ឃួង ស្រេងថ្លែងថា៖ «ប្រសិនបើមិនទាន់មានថវិកាធ្វើបេតុង ៦ គីឡូជាង នេះ យើងនឹងចាក់ដីធ្វើ ដោយបង្ហាប់ដីទៅតាមបច្ចេកទេស របស់ក្រសួងធនធានទឹក និងក្រសួងសាធារណការ»។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបង្ហាញថា មានសង្កាត់ចំនួន ១០ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ រងការជន់លិច ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


