ព័ត៌មានជាតិ
សម្ដេចតេជោ ណែនាំឲ្យស្វែងរកអ្នកលេងហ្វេសប៊ុកម្នាក់ ដែលប្រើពាក្យសម្ដីមិនសមរម្យលើសម្ដេច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដែលបានចូល Comment ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើសម្ដេច។

កាលពីល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជាច្រើនសន្លឹក គ្រាដែលសម្ដេចកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាល់ឌីវ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរខ្លឹមសារថា «ឆ្លៀត មុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅទាំងទឹកប្រៃនិងទឹកសាប»។
គិតមកដល់ល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣នេះ មានអ្នកចូល Like ក្នុងការបង្ហោះរបស់សម្ដេចខាងលើចំនួន ១៥៩K, Shareចំនួន ៦.២K, និង Comment ១៦K។
យ៉ាងណាក៏ដោយ គេសង្កេតឃើញអ្នកលេងហ្វេសប៊ុកម្នាក់ ចូលទៅComment ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមក លើសម្ដេច។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «នេះជាសំដីមនុស្សពាលសូមនគរបាលស្វែងរកបន្ទាន់តើវានៅឯណា?»៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


