ព័ត៌មានជាតិ
សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាការងារអាទិភាពដែលអាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់
ភ្នំពេញ ៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាការងារអាទិភាពមួយដែលអាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះថា តាមរយៈកត្តាប្រជាសាស្ត្រ ការវិនិយោគ កំណើនភ្ញៀវទេសចរណ៍ និងការកើនឡើងនូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានតម្រូវការផ្នែកស្បៀងអាហារមានការកើនឡើង និងកាន់តែសម្បូរបែប ដែលទាមទារបង្កើនការគ្រប់គ្រងគុណភាពសុវត្ថិភាណឱ្យបានជាប់ជាប្រចាំ។

នេះជាការលើកឡើងរបស់លោកហួត ហៃ អភិបារងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញតំណាងអោយលោកឃួង ស្រេងអភិបាល រាជធានីភ្នំពេញ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ សារាចរស្តីពីការគ្រប់គ្រងគុណភាព និងវិធានការត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងចំណីអាហារ ដែលមានប្រើសារជាតិគីមី និងសារាចរណែនាំ ស្តីពីការពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ នៅអគារដឺហ្រេ្គនធឺរេស ផ្លូវលេខ២៨៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
លោកហួត ហៃ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារដែលធានាបានសុខុមាលភាពជូនប្រជាពលរដ្ឋអ្នកបរិភោគ។

លោកបន្តថា កម្មវិធីខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជូនដល់ អង្គការ-សមាគម វិស័យឯកជន និងម្ចាស់សហគ្រាស អាជីវកម្ម សេវាកម្មជាដៃគូ ដើម្បីរួមគ្នាលើកកម្ពស់អាហារូបត្ថម្ភ គុណភាពចំណីអាហារ និងសេវាកម្ម នៅតាម មូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀតខណៈដែរ តម្រូវការម្ហូបអាហារបានកើនឡើងខ្ពស់ ហើយបានរកឃើញនូវវត្តមានស្បៀងអាហារមួយចំនួនតូច ដែលគ្មានប្រភពច្បាស់លាស់ ពុំមានជីវជាតិសមស្រប ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញក្លែងក្លាយនិងផលិតផលមានផ្ទុកសារធាតុគីមីខ្ពស់ ជាដើម។ តាមរយៈនេះរដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវរួមគ្នា កែលម្អខ្សែចង្វាក់ផលិតកម្មស្បៀងអាហារ និងត្រូវពង្រឹងសុវត្ថិភាពស្បៀងអាហារ ដើម្បីជួយការងារសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកប្រើប្រាស់ ទាំងឡាយ និងដើម្បីកាត់បន្ថយការនាំចូលផលិតផលពិខាងក្រៅប្រទេស ស្របតាមគោលការណ៍ច្បាប់ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និង ជាប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជាបានមានប្រសាសន៍ថា ក្នុងគោលបំណងចូលរួមថែក្សាសុខភាព សន្សំសំចៃថវិកា បង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ កដូចជាភ្ញៀវទេសចរសមាគមនឹងបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារឱ្យបានទូលំទូលាយនិងស៊ីជម្រៅដល់ក្រុមអាជីវករ អាហារដ្ឋាន ភោជនីយដ្ឋានជាដើម។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ បរិមាណស្បៀងអាហារជាច្រើនសន្ធឹកសន្ធាប់រួមមាន អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រាប់ធញ្ញជាតិនានា ត្រូវបាននាំយកពីកន្លែងផ្សេងៗ មកផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ ដោយមួយចំនួនត្រូវបាននាំចូលពីប្រទេស ជិតខាង និងមួយចំនួនទៀតនាំមកពីកសិដ្ឋាន ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ឬកសិដ្ឋានតាមបណ្តាខេត្តនានា។
ជាមួយគ្នានេះ អាស្រ័យដោយរាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលប្រមូល ផ្តុំរោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋានចម្រុះគ្រប់ប្រភេទ និងជា តំបន់ទេសចរណ៍ ក៏ជាកត្តាមួយធ្វើឱ្យតម្រូវការប្រើប្រាស់ ស្បៀងអាហារ មានការ កើនឡើងខ្ពស់ផងដែរ សម្រាប់បម្រើដល់ខ្សែចង្វាក់ផលិតកម្ម និងសេវាកម្ម ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ក្នុងទីផ្សារ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ