ព័ត៌មានជាតិ
លោក លី ធុជ ពិភាក្សាការងារជាមួយ នាយកកម្មវិធីការិយាល័យដកហូត និងលុបបំបាត់អាវុធអាមេរិក
នៅទីស្នាក់អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃការិយាល័យដកហូត និងលុបបំបាត់អាវុធ (Office of Weapons Removal and Abatement) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (PM/WRA, State Department)។

លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបកិច្ចពិភាក្សានេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ក្នុងការផ្តល់នូវសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ ២០២៥ តាមការគ្រោងទុក។

ទេសរដ្ឋមន្រ្តីបន្តទៀតថា ក្រៅពីការងារបោសសម្អាតមីន ការបោសសម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២របស់កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមប្រមាណជា ៧៣៥ គីឡូម៉ែត្រក្រឡា ទៀត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥ និងបន្ថែមថវិកាចូលរួមគាំទ្រដល់ការងារបោសសម្អាតគ្រាប់បែកចង្កោមផងដែរ។
លោក Ethan Rinks បានជម្រាបប្រាប់លោកទេសរដ្ឋមន្រ្តីថា ការិយាល័យដកហូតនិងលុបបំបាត់អាវុធ បានទទួលបន្ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងថ្នាក់តំបន់ និងពិភពលោក។ លោកបានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំនេះ សហរដ្ឋអាមេរិកបានជួយដល់កម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា ១៩០ លានដុល្លារអាមេរិក ព្រមទាំងបន្តជួយដល់កម្ពុជា រហូតកម្ពុជាគ្មានមីនឆ្នាំ២០២៥។

នាយកកម្មវិធី បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារអាទិភាពមួយក្នុងដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ គាំទ្រដល់សកម្មភាពចូលរួមការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕
អត្ថបទ៖ Lang Kosal
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


