Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា មិនត្រណម មិនសែនព្រេន ចូលឆ្នាំចិន-វៀតណាម

បានផុស

នៅ

មកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនមានបង្ហោះ ឬបង្ហាញរូបភាពសកម្មភាពសម្ដេចតេជោ ចូលរួមពិធីសែនចូលឆ្នាំចិន-វៀតណាមនោះទេ ខណៈនៅតាមបណ្ដាញសង្គម ពិសេសហ្វេសប៊ុក កាលពីម្សិលមិញ ឃើញប្រជាពលរដ្ឋខ្មែរសែស្រឡាញកាត់ចិនបានបង្ហោះព្រោងព្រាតនូវរូបភាព សែន និងជួបជុំញាតិមិត្តហូបចុកក្នុងឱកាសចូលឆ្នាំចិន-វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចតេជោ ក៏មិនមានត្រណមអ្វីតាមជំនឿចូលឆ្នាំចិន-វៀតណាមដែរ ដោយនៅព្រឹកថ្ងៃអាទិត្យនេះ សម្ដេចតេជោ ថែមទាំងបានអញ្ជើញទៅវាយកូនគោលនៅក្រៅផ្ទះ និងបានបង្ហោះសារថា៖ “ថ្ងៃទី២ ចូលឆ្នាំចិន មានអ្នកមានត្រណមមិនធ្វើដំណើរ មានអ្នកដើរកម្សាន្ត មានអ្នកផឹកសុីនៅផ្ទះ។ ឯខ្ញុំមានឱកាសចូលវាយកូនគោល នៅទីលានវាយកូនគោលខ្នាតអន្តរជាតិដែលមាននៅកម្ពុជា។ សូមបងប្អូនប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ”។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងដំណើរអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ “មន្ទីរពេទ្យជាតិតេជោសន្ដិភាព” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ឆ្នាំ ទោះភរិយា (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ហៅសម្ដេចតេជោ ឱ្យចូលរួមពិធីសែនចូលឆ្នាំចិនក្នុងគ្រួសារ ប៉ុន្តែសម្ដេចតេជោអត់ទៅទេ ព្រោះសម្ដេចតេជោមិនមែនចិន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សុំអង្វរករប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ការគោរពច្បាប់ចរាចរណ៍ សុំឱ្យមានសុវត្ថិភាព ព្រោះឥឡូវយើងគិតថា វាជាប់ខ្សែចិនហ្នឹង គឺជាប់ពេកហើយ។ ភូមិខ្ញុំពីដើមមានប្រហែល ១០%ទេ ដែលមានការសែន ហើយដាក់អក្សរចិនអីហ្នឹង ឥឡូវចូលដល់ ៧០-៨០% សែន។ ហើយខ្ញុំរាល់ឆ្នាំ ប្រពន្ធខ្ញុំហៅខ្ញុំសែន ខ្ញុំអត់ទៅទេ ព្រោះខ្ញុំមិនមែនចិន ប៉ុន្តែកូន ហើយចៅទៅតាមគាត់ទាំងអស់។ អ៊ីចឹងបានថា ចូលឆ្នាំចិនស្រវឹងខ្មែរ ដែលបញ្ហានេះ ជារឿងគ្រោះថ្នាក់។ សូមបងប្អូនជាប់សែស្រឡានចិនសប្បាយរីករាយក្នុងឱកាសចូលឆ្នាំចិន វៀតណាម ប៉ុន្តែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

យ៉ាងណាមិញ នៅមុនថ្ងៃចូលឆ្នាំចិន-វៀតណាម ១ ថ្ងៃ សម្ដេចតេជោ បានបង្ហោះសារ សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ ជាមួយគ្នានេះ សម្ដេចតេជោ បានក្រើនរំលឹកប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឱ្យមានអគ្គីភ័យ និងសូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។

គួរបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីខេត្ត បានធ្វើការហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះឡើយ ហើយការលេងល្បែងស៊ីសងគ្រប់ប្រភេទ ក៏មិនត្រូវបានអនុញ្ញាតផងដែរ។

នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការជំនឿ និងសាសនាផងដែរ។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារបន្តឆ្នាំ២០២៣ នៃក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៨ មករាកន្លងទៅនេះ លោក រស់ វណ្ណី អគ្គនាយករដ្ឋបាល និងហិររញ្ញវត្ថុនៃ ក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានវត្តអារាមចំនួនជាង ៥ ០៦០ វត្ត ព្រះសង្ឃជាង ៧ម៉ឺនអង្គ, អាស្រមជាង ១០០, មណ្ឌលវិបស្សនា ២៤ ខណៈសាសនាឥស្លាម មានវិហារ/ស៊ូរ៉ាវ ជាង ១ ៤០០ កន្លែង, សាសនាគ្រិស្ដ មានវិហារ/ស្នាក់ការជាង ២ ០០០ កន្លែង, ពុទ្ធសាសនាមហាយាន មានវត្ត/វិហារ/ស្នាក់ការជាង ២០០ កន្លែង, សាសនាបាហៃមានវិហារ/ស្នាក់ការ ចំនួន ២៦កន្លែង, សាសនាកៅដាយ និងសាសនាផ្សេងៗ មានវត្ត/ស្នាក់ការ ៣កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ វិនាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២៩ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម