ព័ត៌មានជាតិ
ឧកញ៉ា ហៃ លីអ៊ាង ប្រាប់មូលហេតុដែលនាំឱ្យពលរដ្ឋខ្មែរកើតជំងឺទឹកនោមផ្អែមច្រើន
ចំណីអាហារកែច្នៃដាក់លក់នៅលើទីផ្សារបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ និងងាយបង្កឱ្យកើតមានជំងឺទឹកនោមផ្អែម ចំពោះអ្នកដែលចូលចិត្តពិសាទឹកភេសជ្ជៈ និងផលិតផលប៉ូវកម្លាំងនានា។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសប៉េប៉េអឹម បានលើកឡើងថា មូលហេតុដែលពលរដ្ឋខ្មែរមានជំងឺ ពិសេសជំងឺទឹកនោមផ្អែមច្រើន ដោយសារការផ្សព្វផ្សាយទូលំទួលាយអំពីផលិតផលភេសជ្ជៈ ឬថ្នាំប៉ូវកម្លាំងផ្សេងៗ។ លោកបញ្ជាក់ថា«ការផ្សព្វផ្សាយតែងពន្យល់ថា ថ្នាំទាំងអស់នោះ ញ៉ាំទៅជួយឱ្យមានថាមពល ប៉ុន្តែតាមពិតទៅ ថាមពលទាំងអស់នេះ បានមកពីជាតិស្ករ ហើយស្ករទាំងអស់នេះ គឺមានច្រើនហូសហេតុ»។
លោកឧកញ៉ា បានឱ្យដឹងទៀតថា ផលិតផលប៉ូវកម្លាំងមួយដប(១កំប៉ុង) ស្មើនឹងកាហ្វេអ៊ិចប្រេសូ ៧កែវ ដែលបង្កឱ្យអ្នកពិសារទៅជាញ័របេះដូង ដោយសារជាតិស្ករមានកម្រិតហូសនៃការទទួល និងបញ្ចេញសារជាតិអង់សូលីន។
លើសពីនេះទៀត ការបរិភោគបាយច្រើន ក៏ងាយបង្កឱ្យកើតមានជំងឺទឹកនោមផ្អែមផងដែរ។ ត្រង់ចំណុចនេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានពន្យល់ថា ជាតិស្ករនៅក្នុងបាយដែលយើងញ៉ាំរាល់ថ្ងៃ មានច្រើនជាងស្ករដែលនៅក្នុងស្ករត្នោតទៅទៀត។ លោកប្រៀបធៀប ស្ករដូចជាថ្នាំញៀនមួយប្រភេទ ពេលដែលអ្នកបរិភោគធ្វើឱ្យឆ្ងាញ់ ប៉ុន្តែវាក៏ធ្វើឱ្យខូចសុខភាពផងដែរ។
ដើម្បីបង្ការ និងកាត់បន្ថយជំងឺទឹកនោមផ្អែម លោកឧកញ៉ា ហៃ លីអ៊ាង ជំរុញឱ្យមានការហាត់ប្រាណឱ្យបានច្រើន និងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតរបស់ខ្លួនឱ្យមានភាពពិត ដោយពន្យល់ពលរដ្ឋដែលមានចំណេះដឹងទាបឱ្យបានច្បាស់ពីផលប៉ះពាល់ក្នុងការប្រើប្រាស់។
បើតាមលោកឧកញ៉ា ហៃ លីអ៊ាង នៅពេលដែលកើតជំងឺទឹកនោមផ្អែម អ្នកជំងឺអាចប្រឈមនឹងជំងឺឱកាសនិយមដទៃទៀត មានដូចជា ជំងឺលើសជាតិខ្លាញ់ ខ្លាញ់រុំបេះដូង ថ្លើម និងជំងឺផ្សេងៗទៀត។

នៅក្នុងទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ២០២២ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូល ដែលមានអត្រាមរណភាព ២% នៃការស្លាប់ដោយជំងឺមិនឆ្លង»។ លោកបានបន្តថា នៅឆ្នាំ ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមចំនួន ៤២៥ លាននាក់ និងឆ្នាំ ២០៤០ អាចកើនឡើងដល់ ៦៤២ លាននាក់ ហើយរៀងរាល់ ៨ វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់»។
ប្រជាពលរដ្ឋកម្ពុជា អាយុចាប់ពី ២០ឆ្នាំ ដល់ ៧៩ឆ្នាំ មានជាង ៤៣ម៉ឺននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈចំនួនអ្នកស្លាប់ដោយជំងឺនេះ កើនដល់ ៣,៣៦២នាក់ ឬប្រហែល ៣.៧៥ភាគរយ នៃចំនួនអ្នកស្លាប់ប្រចាំឆ្នាំ។ នេះបើតាមទិន្នន័យចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០២០៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត