ព័ត៌មានជាតិ
ក្រុងបាត់ដំបងមានផ្ទះបុរាណ ៨០០ ខ្នង ជាទីទាក់ទាញភ្ញៀវទេសចរ
ខេត្តបាត់ដំបងក្រៅពីខេត្តសន្តានុពលលើវិស័យកសិកម្ម និងជាខេត្តទេសចរណ៍ដ៏ទាក់ទាញ ខេត្តនៅភាគពាយព្យនេះក៏បន្សល់ទុកសំណង់និងផ្ទះបុរាណជាសម្បត្តិបេតិកភណ្ឌជាតិជាច្រើនកន្លែង។

ថ្លែងក្នុងសន្និសីទពីជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តនៅព្រឹកនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងក្រុងបាត់ដំបងមានសំណង់ផ្ទះបុរាណជាង ៨០០ ខ្នងផ្ទះ។
លោកបន្តថា ទេសចរបរទេសជាច្រើនចាប់អារម្មណ៍អគារបុរាណនៅក្នុងក្រុង ជាពិសេសអគារបន្សល់ទុកពីសម័យបារាំងដោយស្នើឲ្យអាជ្ញាធរជួយអភិរក្សឲ្យគង់វង់ដើម្បីបម្រើការទស្សនារបស់ភ្ញៀវទេសចរ។
ដើម្បីរក្សាគុណតម្លៃនៃសំណង់អាគារបុរាណក្នុងទីប្រជុំជនក្រុងបាត់ដំបង កន្លងទៅនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងពីការចុះរៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់អាគារអភិរក្សក្រុងក្រុងចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ពីចំណុចវត្តដំរីស ដល់វត្តពិភិទ្ធារាម និងលំនៅឋានជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់)។
រដ្ឋបាលខេត្តបាត់ដំបង បានណែនាំតម្រូវឱ្យម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីលើចិញ្ចើមផ្លូវ និងកាត់តម្រឹមសំយ៉ាបផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោគ្រប់ប្រភេទ ឱ្យសមស្របតាមបទប្បញ្ញត្តិស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះក្នុងតំបន់អភិរក្ស។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ត្រីរៀបចំសណ្ដាប់ធ្នាប់សិក្សាឲ្យបានហ្មត់ចត់ ជាពិសេសអំពីប្រពៃណី ទំនៀមទម្លាប់ និងទម្រង់ដើម ដូចជាការលាបពណ៌អាគារបុរាណ ថាត្រូវរៀបចំលាបពណ៌អ្វីដែលជាទម្រង់ដើមនៃអាគារ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


